Samsung បានគំរាមមុនហើយថានឹងប្តឹង iPhone 5 របស់ Apple ហើយពេលនេះ គេក៏បានធ្វើរឿងនេះមែនតាមរយះស្នើសុំចៅក្រម Paul Grewal ថែមនូវឧបករណ៍ថ្មីបំផុតរបស់ Apple ចូលក្នុងតារាងឧបករណ៍ដែលត្រូវប្តឹង។

Samsung បានដាក់បន្ថែម iPhone 5 ចូលក្នុងតារាងឧបករណ៍ដែលត្រូវប្តឹង
Samsung ចោទប្រកាន់ iPhone 5 បានរំលោភប័ណ្ណប៉ាតង់ស្តីពី 4G LTE និងប័ណ្ណប៉ាតង់ 6ផ្សេងទៀត។ iPhone 5 ត្រូវបានបន្ថែមចូលទៅក្នុងតារាងបណ្តាឧបករណ៍ដែល Samsung គិតថាបានរំលោភប័ណ្ណប៉ាតង់របស់ខ្លួនដែលក្នុងនោះរួមមាន iPhone 4S, iPhone 4, iPad 2012 និង iPad 2។ iPhone 5 នឹងត្រូវបន្ថែមចូលជាផ្លូវការក្នុងតារាងចោទប្រកាន់របស់ Samsung ឯពិធីបង្ហាញភស្តុតាង មុខតុលាការ (hearing) ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី 6/11 ខាងមុខនេះ៕
ដោយ៖ សិលាប្រភព៖ tte