កប៉ាល់ក៏ប្រៀបដូចជាផ្ទះ ដ៏ស្រស់ស្អាត របស់មនុស្សជាតិ នៅលើពិភពលោកផងដែរ។ ដូច្នេះទើបធ្វើឱ្យមនុស្សជាច្រើន  មានគំនិតច្នៃប្រឌិត  ផលិតកប៉ាល់ជារូបភាពផ្សេងៗ ដើម្បីឱ្យមានភាពទាក់ទាញ។ ជាពិសេស  បានបំពាក់នូវគ្រឿងសង្ហារឹមដ៏ប្រណិត  ឧបករណ៍បច្ចេកវិទ្យាដ៏ទំនើប ជាមួយនឹងការរចនា និង តុបតែងឡើងយ៉ាងល្អឥតខ្ចោះ  បង្កើតបានជាកប៉ាល់មួយដ៏គួរឱ្យចាប់អារម្មណ៍ ទាក់ភ្នែក ធ្វើឱ្យមនុស្សជាច្រើនចង់ទៅរស់នៅលើកប៉ាល់។

ខាងក្រោមនេះ  គឺជាចំណាត់ថ្នាក់ និង ឈ្មោះកប៉ាល់  ទាំង០៥​  ដ៏ប្រណិត និង  មានតម្លៃថ្លៃបំផុតនៅលើពិភពលោក។

១/ កប៉ាល់ History Supreme -មានតម្លៃ ៤,៨កោដិ ដុល្លារ-ម្ចាស់កប៉ាល់ ជាពាណិជ្ចករ ជនជាតិម៉ាឡេស៊ី/

២/ កប៉ាល់ Eclipse-មានតម្លៃ ១,២កោដិ ដុល្លារ-នៅខាងលើដំបូងកប៉ាល់ មានបំពាក់ប្រព័ន្ធការពារគ្រាប់មីស៊ីល/

៣/ កប៉ាល់ Streets of Monaco-មានតម្លៃ ១,១កោដិ ដុល្លារ-នៅលើកប៉ាល់ មានអាងហែលទឹក ភោជនីយដ្ឋាន សណ្ឋាគារ ហាងកាហ្វេបារំាង កាស៊ីណូក្លឹបវាយថេននីស។ល។

/

៤/ កប៉ាល់ Dubai-មានតម្លៃ ៣៥០លាន ដុល្លារ-នៅលើកប៉ាល់ មានអាងហែលទឹក ភោជនីយដ្ឋាន ស្ប៉ា និង កន្លែងចតឧទ្ធម្ភាគចក្រ /

៥/ កប៉ាល់ Superyacht A-មានតម្លៃ ៣២៣លាន ដុល្លារ-ម្ចាស់កប៉ាល់ ជាមហាសេដ្ឋីរុស្ស៊ី ឈ្មោះ លោក Andrei Melnichenko/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ opishposh