អំពើប្លន់ហាងមាសមួយ បានកើតឡើងនៅវេលាម៉ោង ១១ ថ្ងៃត្រង់ ទី​៩ ខែមិថុនា ម្សិលមិញ

នេះ នៅហាងមាស Hanh Thuy ស្រុក Dong Hy ខេត្ត Thai Nguyen ប្រទេសវៀតណាម ជាដោយមានការផ្ទុះអាវុធ ថែមទៀតផង។

បើតាមប្រភពពីប៉ូលិសស្រុក Dong Hy បានឲ្យដឹងថា នៅក្នុងពេលកំពុងធ្វើសកម្មភាពប្លន់នោះប៉ូលិសបានមុខទាន់ពេលវេលា និងដោយមានសហការពីប្រជាពលរដ្ឋផង ទើបចាប់បានចោរប្លន់ម្នាក់នោះ ដែលមានកាំភ្លើងពីរដើម នៅជាប់នឹងខ្លួន។ ជនល្មើសដែលចាប់បាននោះមានឈ្មោះថា Bui Van An កើតនៅឆ្នាំ ១៩៨២ ។

/

នៅក្នុងពេលធ្វើសកម្មភាពប្លន់ក្នុងហាងមាសនោះ ជនល្មើសបានផ្ទុះអាវុធចំនួន ៤គ្រាប់ ជាមួយអ្នកការពារហាងមាស ដែលធ្វើឲ្យអ្នកការពាររូបនោះ ត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ ត្រង់ដៃ តែរងរបួសស្រាលប៉ុណ្ណោះ។ ពេលដែលប៉ូលិសចុះទៅបង្ក្រាប ជនល្មើសក៏បានបាញ់មកលើប៉ូលិស ជាច្រើនគ្រាប់ផងដែរ ដើម្បីគេចខ្លួន ប៉ុន្តែសំណាងល្អ មិនមានប៉ូលិសណាម្នាក់រងរបួសឡើយ៕

ដោយ៖ សិលាប្រភព៖ zing