ក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា ធ្មេញដែលនៅក្នុងមាត់រូបសំណាកនេះ អាចជាស្នាដៃរបស់សាសនិកណាមួយ ដែលបានបូជាចំពោះព្រះ កាលពីសតវត្សទី ១៨ នៃសហស្សវត្សមុន។

/

រូបភាពនៃរូបសំណាកព្រះយេស៊ូ ដែលថតដោយម៉ាស៊ីន កម្មរស្មី X

រូបភាពនៃរូបសំណាកព្រះយេស៊ូ ដែលមានអាយុកាល ៣០០ឆ្នាំ នៅ ប្រទេស ម៉ិចស៊ិច ដែលថតដោយម៉ាស៊ីនកម្មរស្មី X បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង សម្រាប់មនុស្សទូទៅ បន្ទាប់ពី ក្រុមអ្នកវិទ្យាសាស្ដ្រ បានរកឃើញ ធ្មេញមនុស្សពិតៗ ស្ថិតក្នុងមាត់របស់រូបសំណាកនេះ។ ប្រការដែលចម្លែកជាងគេ គឺថា ធ្មេញទាំងនេះ ស្ថិតក្នុងស្ថានភាពល្អ។

/

ប្រភពព័ត៌មាន បានឱ្យដឹងថា អ្នកវិទ្យាសាស្ដ្រមួយក្រុម ដែលទទួលបន្ទុកកិច្ចការជួសជុលបណ្ដារូបសំណាកបុរាណ ក្នុងនោះ មានរូបសំណាកព្រះយេស៊ូ ដែលត្រូវបានគេកសាងឡើងកាលពីសតវត្សទី ១៨ នៃសហស្សវត្សមុន។ ក្រុមអ្នកវិទ្យាសាស្ដ្រ ឱ្យដឹងថា ធ្មេញពិតចំនួន ៨ ដែលស្ថិតក្នុងមាត់រូបសំណាកនេះ ត្រូវបានគ្រិស្ដសាសនិកម្នាក់ បូជា ដើម្បីសំដែងការដឹងព្រះគុណចំពោះព្រះយេស៊ូ។

/

រូបសំណាកព្រះយេស៊ូ ដែលបានបង្កការភ្ញាក់ផ្អើល ដោយសារតែមានធ្មេញមនុស្សពិត

 

វិស្វករ Fanny Unikel ឱ្យដឹងថា ជាធម្មតា គេតែងប្រើប្រាស់ឈើ ឬឆ្អឹង ដើម្បីធ្វើជាធ្មេញក្លែងក្លាយ សម្រាប់រូបសំណាក ដូច្នេះ ករណីធ្មេញមនុស្សពិតៗ បែបនេះ គឺជារឿងចម្លែកមួយ។

/

ប្រភពព័ត៌មាន ក៏បានសរសេរថា រូបសំណាកព្រះយេស៊ូនេះ គឺជាកម្មសិទ្ធិរបស់វិហារមួយ ស្ថិតក្នុងខណ្ឌ San Bartolo Cuautlalpan នៃក្រុង Mexico City ។ 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Daily Mail