Lieu Phuong ស្រ្តីជនជាតិចិនវ័យ ៤៧ ឆ្នាំដែលរស់នៅទីក្រុង Wuhan ខែត្រ Chongqing ជាស្រ្តីម្នាក់ដែលមានបញ្ហាដោយសារតែដើមទ្រូង។ក្រោយពេលដែលអ្នកស្រី Lieo បាន ប្រសូតកូនទី ៣ ក្នុងឆ្នាំ ១៩៩៣ មកនោះដើមទ្រូងរបស់គាត់បានបន្តរីកធំឡើងៗ រហូតមកដល់សព្វថ្ងៃនេះវាមានទំងន់ ៨ គីឡូក្រាម។ សម្រាប់អ្នកដទៃប្រហែលជាគិតថាវាពិតជាអស្ចារ្សណាស់ប៉ុន្តែសម្រាប់សមីខ្លួនផ្ទាល់គាត់គឺពិបាករស់នៅក្នុងសភាពបែបនេះណាស់ គាត់ត្រូវបានទ្រាំរស់នៅរយៈពេលជាង ២០ ឆ្នាំទាំងលំបាក ជារៀងរាល់រាត្រី។សម្រាប់អ្នកស្រី Lieu គាត់មិនអាចគេធម្មតាបាននោះទេ រៀងរាល់យប់គេត្រូវប្រយ័ត្នណាស់ព្រោះប្រសិនបើអ្នកស្រីគេផ្ងារធម្មតានោះដើមទ្រូងរបស់អ្នកស្រីអាចសង្កតសួតបណ្ដាលឱ្យដកដង្ហើមមិនរួច។ គាត់បានរស់នៅក្នុងសភាពបែបនេះមកជាង ២០ ឆ្នាំមកហើយ ដែលគ្នាយប់ណាដែលគាត់អាចគេងលក់បានសុខស្រួលនោះទេ។ដោយសារតែការសម្រាកយប់មិនបានគ្រប់គ្រាន់រយៈពេលជាង ២០ ឆ្នាំមកនេះវាបាផ្លាស់ប្ដូរគាត់ឱ្យក្លាយជានារីម្នាក់ដែលមិនអាចធ្វើអ្វីកើតទាល់តែសោះព្រោះតែគ្មាកម្លាំងគ្រប់គ្រាន់។នេះហើយគឺជាគុណវិបត្តរបស់ដើមទ្រូងធំ៕

ដោយ៖ ផានិតប្រភពពី៖ K14