នៅលើលោកយើងនេះ គ្មានអ្នកម្តាយរូបណាដែលថាមិនស្រលាញ់កូនរបស់ខ្លួនឡើយ។ ចាប់តាំងពីកូនមកចាប់កំណើតក្នុងផ្ទៃរហូតដល់ពេលសំរាល ចាប់តាំងពីកូននៅតូចបាតជើងក្រហមរងាលរហូតដល់ធំមានគូរស្រករទៅទៀត អ្នកម្តាយមិនដែលមានវិនាទីណាលោកភ្លេចកូនរបស់ខ្លួនឡើយ គឺតែងតែនៅតាមបីបាច់ថែរក្សា ការពារ ទំនុកបំរុង បារម្ភរំលែកទុក្ខ និងលើកទឹកចិត្តកូនជានិច្ច បើទោះជាត្រូវប្រឈមមុខនឹងការលំបាក ឧបសគ្គគ្រោះថ្នាក់រហូតដល់យកជីវិតទៅប្តូរ ក៏អ្នកម្តាយមិនដែលរេរា ត្អូញត្អែរឡើយ។

ទឹកចិត្តអ្នកម្តាយចំពោះកូន

ដូច្នេះសូមកូនប្រុសកូនស្រីមេត្តាគិតពិចារណាឡើងវិញ បើកំពុងដើរលើផ្លូវខុសសូមភ្ញាក់ខ្លួនអោយទាន់ពេលវេលា។ធ្វើបុណ្យទាន់ខែភ្លឺ បើខែងងឹតហើយនោះ ទោះជាអ្នកយកប្រាក់រាប់សិបលានដុល្លារជូនគាត់ ជូនអាហារឆ្ងាញ់ៗគាត់ពិសារ ក៏គាត់ទទួលលែងបានហើយ ហើយអ្នកក៏លែងបានឃើញស្នាមញញឹមរបស់គាត់អស់មួយជីវិតដែរ។គ្មានគុណូបក្ការ:ណាធំជាងគុណរបស់អ្នកម្តាយ ហើយក៏គ្មានមហាសមុទ្រណាធំជាងសមុទ្រទឹកភ្នែករបស់អ្នកម្តាយឡើយ៕
ដោយ៖ និស្ស័យប្រភព៖ nissay