មានអាយុ ២០ឆ្នាំ និងមានទម្ងន់មិនដល់ ២០គីឡូក្រាម ប៉ុន្ដែនាង Kseniya Bubenko
រស់នៅក្នុងក្រុង Yekateinburg ប្រទេសរូស្ស៊ី នៅតែមិនទាន់ចង់បញ្ឈប់ការហូបតមដើម្បី
សម្រកទម្ងន់។
Kseinya Bubenko ធ្លាប់ទទួលបានជ័យជំនះនៅក្នុងការប្រកួតបញ្ចុះទម្ងន់ដ៏ល្បីឈ្មោះនៃ
ទូរទស្សន៍មួយរបស់រូស្ស៊ី។ ប៉ុន្ដែបន្ទាប់ពីទទួលបានជ័យជំនះ Kseinya Bubenko ចាប់ផ្ដើម
ទទួលឥទ្ធិពលពីការហូបតម និងមានបំណងចង់ក្លាយជាអ្នកមានរាងស្ដើងបំផុតក្នុងពិភព
លោក។
សំណាងមិនល្អ វិធីហូបតមដើម្បីសម្រកទម្ងន់របស់នារីនេះបានក្លាយជាជម្ងឺមួយ បណ្ដាល អោយនាងមិនមានអារម្មណ៍ឆ្ងាញ់មាត់ក្នុងពេលបរិភោគអាហារ បើទោះជាមានម្ហូបពិសេស
អ្វីក៏ដោយ។
បណ្ដារូបថតចុងក្រោយរបស់ Kseinya Bubenko ធ្វើអោយមនុស្សមួយចំនួនធំត្រូវភ្ញាក់ផ្អើល
ចំណែកអ្នកដែលមានបំណង ឬកំពុងសម្រកទម្ងន់ក៏ត្រូវពិចារណាឡើងវិញ។

Kseinya Bubenko បានក្លាយជាអ្នកល្បីឈ្មោះបន្ទាប់ពីទទួលបានជ័យជំនះនៅក្នុងការ
ប្រកួតបញ្ចុះទម្ងន់

ប៉ុន្ដែប្រការនោះបានធ្វើអោយនាងមានរូបរាងស្ដើងរហូតដល់អាក្រក់មើលបែបនេះ

ពិបាកក្នុងការរកឃើញថាមពលនៃជីវិតនៅលើរាងកាយរបស់នាង
ទោះជាយ៉ាងណាក៏ដោយ Kseinya Bubenko នៅតែជឿជាក់ និងពេញចិត្តចំពោះរូបរាង
របស់ខ្លួន
Kseinya Bubenko និងពុកម្ដាយ រួមជាមួយនឹងបងស្រី៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ LivelyPic.com