ផ្លែចេក គឺជាប្រភេទផ្លែឈើហូបផ្លែម្យ៉ាង ដែលងាយស្រួលដំាដុះ និង រកបំផុត។ ជាពិសេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះទេ ផ្លែចេក ក៏មានអត្ថប្រយោជន៍ ជាច្រើន ចំពោះសុខភាព។

១/ ចេកគឺជាប្រភេទអាហារ ដែលសម្បូរដោយសាច់ក្រាស និង សារធាតុចិញ្ចឹម ដែលជួយបំពេញបន្ថែមនូវថាមពល នៅពេលដែលអ្នកមានស្ថានភាព ដូចជា៖ ការបាត់បង់ទំងន់ខ្លាំងគ្រុនក្តៅខ្លាំង ឬ នៅពេលដែលរាងកាយរបស់អ្នក មានសភាពទន់ខ្សោយ។
២/ ចេកគឺជាប្រភពដ៏ល្អ មានផ្ទុកនូវ សារធាតុប៉ូតាស្យូម និង ម៉ាញេស្យូម ដែលអាចផ្តល់នូវជំនួយក្នុងការរក្សាសម្ពាធឈាមឱ្យនៅធម្មតា និង ការពារបេះដូង។
៣/ ចេកពោរពេញដោយ សារធាតុកាប៉ូតាស្យូមខ្ពស់ ជួយលើកកំពស់សុខភាពរបស់ឆ្អឹងឱ្យរីកលូតលាស់ រឹងមាំ បានល្អ។
៤/ ចេកមានឥទ្ធិពល ក្នុងការបន្សាបជាតិអាស៊ីត និងការពារប្រឆាំងនឹងជំងឺដំបៅក្រពះ ពីព្រោះក្នុងផ្លែចេក មានផ្ទុកនូវសារធាតុជាច្រើន អាចជួយការពារក្រពះពីបាក់តេរី។
៥/ ចេក សម្បូរដោយ សារធាតុ carotenoids និង សារធាតុ antioxidants មានប្រសិទ្ធិភាពការពារប្រឆាំងនឹងជំងឺរំារ៉ៃ៕
ដោយ៖ វណ្ណៈប្រភព៖ medindia