កីឡាតំលៃថ្លៃបំផុតលើពិភពលោក និងក៏ជាតារាបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់គឺ Cristiano Ronaldo បាននិយាយទៅកាន់អ្នកសារព័តមានថា៖ ក្រុមជម្រើសជាតិដែលខ្ញុំពេញចិត្ត ហើយសង្ឃឹមថាអាចនឹងឈ្នះពានរង្វាន់ EURO ២០១២គឺ អេស្ប៉ាញ,អាល្លឺម៉ង់ និងហូឡង់។
កីឡាករវ័យ២៧ឆ្នាំរូបនេះបានបន្តទៀតថា សំរាប់EURO ២០១២នេះប្រទេសដែលមានឱកាសឡើងគ្រប់គ្រងតំណែងជាម្ចាស់ពានEURO ២០១២ មានដូចជា អេស្ប៉ាញ,អាល្លឺម៉ង់, ហូឡង់, អ៊ីតាលី និង ព័រទុយកាល់ ប៉ុន្តែប្រទេសដែលមានឥទ្ធិពលខ្លាំងជាងគេមានបីប្រទេសគឺ អេស្ប៉ាញ,អាល្លឺម៉ង់ និង ហូឡង់។

Cristiano Ronaldo
Ronaldo បានបន្ថែមទៀតថាព័រទុយហ្គាល់ស្ថិតនៅក្នុងពូលដែលពិបាកជាមួយនឹងក្រុមខ្លាំងៗដូចជាដឺនម៉ាក អាល្លឺម៉ង់ និង ហូឡង់ ដែលជាក្រុមគ្រោះថ្នាក់បំផុត។ ទោះបីជាក្រុមទាំងបីនេះ(អេស្ប៉ាញ,អាល្លឺម៉ង់និងហូឡង់) មានសំពាធលើសលុបក៏ដោយ ក៏ខ្ញុំនឹងបេ្តជ្ញាចិត្តលេងឲ្យបានល្អបំផុតដើម្បីជួយក្រុមជំរើសជាតិព័រទុយហ្គាល់របស់ខ្ញុំទទួលបានលទ្ធផលល្អបំផុតតាមដែលអាចធ្វើទៅបាន៕
ដោយ៖ ណាណូប្រភព៖ football