ថ្មីៗនេះ នៅថ្ងៃទី 20/8, អ្នកនិយមលេងអ៊ីនធឺណេត ជាពិសេសអ្នកប្រើប្រាស់មធ្យោបាយធ្វើដំណើរជារថយន្ត កំពុងមានការខឹងសម្បារពេលមើលឃើញវីដេអូមួយស្តីពីបុគ្គលិកហ្គារាសឡាន Toyota LH លួចលុយរបស់ភ្ញៀវ។
វីដេអូដែលមានរយះពេល3នាទី 49វីនាទី ត្រូវបានថតបាននៅថ្ងៃទី17/8 ដោយ camera បំពាក់ក្នុងឡាន បានផ្តិតជាប់នូវរូបភាពបុគ្គលិកហ្គារាសឡានក្រុមហ៊ុន Toyota នៅហាណូយប្រទេសវៀតណាមបានរុករើរបស់របរ និងលួចលុយរបស់ភ្ញៀវដែលទុកនៅក្នុងឡានយកទៅធ្វើការជួសជុល។

បុគ្គលិកហ្គារាស លួចលុយរបស់ភ្ញៀវដែលទុកនៅក្នុងឡាន
ម្ចាស់រថយន្ត និងជាអ្នកដែលបង្ហោះវីដេអូនេះ នៅលើអ៊ីនធឺណេតនោះបាននិយាយឲ្យដឹងថាៈ“ខ្ញុំបានបាត់លុយអស់ប៉ុន្មានម៉ឺន(ដុង) ដែលដាក់ក្នុងប្រអប់មួយក្នុងឡានសំរាប់ទុកឲ្យថ្លៃផ្ញើឡានសំណាងណាស់ដែលខ្ញុំមិនបានទុករបស់អ្វីមានតំលៃច្រើនជាងនេះ បើមិនអញ្ចឹងទេច្បាស់ជាត្រូវបាត់អស់ហើយ”។
សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា !
វីដេអូបុគ្គលិកហ្គារាសឡាន លួចលុយភ្ញៀវ
ដោយ៖ សិលាប្រភព៖ zing