អាមេរិក៖ ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនផលិតថរយន្ដម៉ូឌែល TF-X ប្រចាំក្នុងរដ្ឋម៉ាសាឈូសេត របស់សហរដ្ឋអាមេរិក បានអះអាងយ៉ាងមុតមាំថា មិនដល់ត្រឹមរយៈពេល ២ឆ្នាំខាងមុខទៀតទេ គេនឹងចេញលក់រថយន្ដ-យន្ដហោះ ដែលមានបង្ហាញដូចក្នុងវីដេអូខាងក្រោមនេះហើយ។

រថយន្ដ- យន្ដហោះនេះ ត្រូវបានគេបំពាក់នូវគ្រឿងបច្ចេកវិទ្យាទំនើប ដូចជាកង្ហាខ្យល់ សម្រាប់យោងខ្លួនវា កៅអីបួន និងគ្រឿងអេឡិចត្រូនិចផ្សេងៗទៀត។ អ្វីដែលអស្ចារ្យសម្រាប់ រថយន្ដ- យន្ដហោះនេះ គឺថា នៅពេលដែលវាចុះចតលើដី គឺវាមិនត្រូវការរយៈចម្ងាយដីវែង សម្រាប់រត់មុននឹងការឈប់នោះទេ ពោលគឺយើងអាចចុះត្រង់ណាក៏បាន។


ចំពោះពត៌មានបន្ថែមពីរថយន្ដ- យន្ដហោះនេះ គឺត្រូវបានបង្ហាញជាមួយវីដេអូក្លីប។ ហើយនេះជាវីដេអូក្លីប សូមចុចដើម្បីមើល។
ដោយ៖ ណារិន្ទប្រភព៖ dailymail