ព័ត៌មានអន្តរជាតិ  ៖ ​ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស  Sky  បានបញ្ជាក់អោយដឹងថា​  មានឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង  ទៅលើមន្រ្តីប៉ូលីសមា្នក់ដែលជាអ្នកអន្តរាគមន៍ ពោលគឺ ធ្វើការបិទផ្លូវ  ដើម្បីសំរួលដល់ក្បួនដង្ហែររថយន្ត  ក្នុងការឃោសនាដោយធ្វើការគាំទ្រ ទៅលើលោកប្រធានាធិបតី Barack Obama ។

width=490

គួរបញ្ជាក់ផងដែរថា    រឿងឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍មួយនេះ    បានកើតឡើង នៅឯរដ្ឋ Florida សហរដ្ឋអាមេរិក ខណៈពេលដែលមន្រ្តីចរាចរណ៍ម្នាក់នោះ កំពុងតែធ្វើការបិទផ្លូវសម្រាប់ក្បួនដង្ហែររថយន្ថឃោសនា   ភ្លាមៗនោះ  ស្រាប់តែមានរថយន្ត  Ford  F-150   បានបោលយ៉ាងកម្រោលមកបុកគាត់តែម្តង នេះបើយោងតាមសម្តីលោកស្រី Teri Barbera ដែលជាមន្រ្តីផ្លូវការប្រចាំតំបន់នោះ។

លើសពីនេះទៅទៀត  របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមថា  ភ្លាមៗនោះ  ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ តែជាអកុសល គាត់បានស្លាប់បាត់បង់ជីវិតទៅហើយ ដោយឡែក បើនិយាយពីអត្តសញ្ញាណបុរសជនរងគ្រោះនោះវិញ មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់អោយដឹងនោះទេ ស្របពេលដែលរឿងឧបទ្ទេវហេតុមួយនេះ កំពុងតែស្តិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕

ដោយ ៖រិទ្ធីប្រភព ៖ Sky