ចិន៖ បើតាមការអោយដឹងរបស់ពត៌ China Daily កាលពីថ្ងៃព្រហស្បតិ៍ ទី ០៦​ កញ្ញា ម្សិលមិលនេះ បានអោយដឹងថា បងប្អូនប្រុស ៤ភ្លោះនាក់ បានទៅសាលាក្នុងពេលតែមួយ គឺធ្វើអោយអ្នកគ្រូមានការភ័ណ្ឌភាំង។

width=457

តាមប្រភពខាងលើបានអោយដឹងថា​ ក្មេងប្រុសភ្លោះទាំងបូននាក់​ ត្រូវបានម្ដាយគេបញ្ជូនទៅសាលាមួយ ស្ថិតក្នុងតំបន់ Shenzhen ខេត្ដ Guangdong ប៉ែកខាងត្បូងនៃប្រទេសចិន។ ក្មេងភ្លោះទាំងបូននាក់នេះទៀតសោតគឺ មានវ័យ ៦ឆ្នាំ ដែលមានឈ្មោះថា Jiang Yonlong,Jiang Yunxiao, Jiang Yunhan និង Jiang Yunlin ។

width=457

width=457

ទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកគ្រូរបស់ពូកគេបាន សរសើរម្ដាយរបស់ក្មេងប្រុសទាំងបួននោះដែរ ដែលគាត់មានភាពវ័យឆ្លាត ពោលគឺគាត់បានយកកូនទាំងអស់នេះ ទៅកាត់សក់ ហើយបានអោយជាងកាត់សក់ កាត់រៀងជាលេខ គឺចាប់ពី​ ១ ដល់ ៤ តែម្ដង។ អ្នកគ្រូពូកគេបានបន្ដថា បើកុំតែធ្វើដូចនេះ មិនដឹងថាមួយណា ជាមួយណានោះទេ។

 

ដោយ៖ រក្សាប្រភព៖ chinadaily