ចិន ៖ បើតាមប្រភពសារព័ត៌មានផ្លូវការ ក៏ដូចជា សម្តីរបស់ក្រុមអ្នកសង្រ្គោះក្នុងស្រុកបានអោយដឹងថា  មកទល់នឹងពេលនេះ  ចំនួនអ្នកស្លាប់បានកើនឡើងដល់ 11 នាក់  បន្ទាប់ពីមានការបាក់រលំទំនប់ទឹកមួយកន្លែងដែលស្ថិតនៅក្នុងទីក្រុង ​ Zhoushan​ ភាគខាងកើតប្រទេសចិន កាលពីថ្ងៃសុក្រសប្តាហ៍មុន។

/

គួរបញ្ជាក់ផងដែរថា  បើយោងតាមសម្តីរបស់មន្រ្តី ដែលមកពីនាយកដ្ឋានព័ត៌មានបានអោយដឹងថា ការរលំបាក់ទំនប់ទឹកមួយនេះ  បានបណ្តាលអោយមនុស្ស  11  នាក់បានស្លាប់បាត់បង់ជីវិត  ស្របពេលដែលមានមនុស្សចំនួន 27 នាក់ផ្សេងទៀតបានរងរបួស។

width=496

លើសពីនេះទៅទៀត គាត់ក៏បានបញ្ជាក់បន្ថែមថា ៖ ទំនប់ទឹកដែលមានកំពស់  28,5  ម៉ែត្រនេះ  ត្រូវបានបាក់រលំ កាលពីថ្ងៃសុក្រ អំឡុងម៉ោងជាង 5 ទាបភ្លឺ ក៏ដោយសារតែជំនន់ទឹកភ្លៀង បានហូរចាក់ចូលមកទំនប់មួយនេះ ហួសកំរិតពេក។

width=504

គួររំឮកផងដែរថា    អាជ្ញារធរក្នុងតំបន់  ក៏ដូចជាភ្នាក់ងារមានសមត្ថកិច្ចនៅក្នុងតំបន់កើតហេតុ  បានបញ្ជាក់យ៉ាងច្បាស់ថា ពូកគេនឹងប្រឹងប្រែងអោយអស់ពីលទ្ធភាពក្នុងការជួយសង្គ្រោះ ក៏ដូចជាធ្វើការស្រាវជ្រាវជាបន្ត  ក្នុងការស្វែងរកមនុស្សមួយចំនួនផ្សេងទៀត ដែលបានបាត់ខ្លួនដោយឧបទ្ទេវហេតុមួយនេះ៕