ព័ត៌មានអន្តរជាតិ ៖​ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលទើបតែបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស  កាលពីពេលកន្លងទៅនេះ  បានអោយដឹងថា បុរសជនជាតិឥណ្ឌាម្នាក់   ត្រូវបានរកអោយឃើញថា  បានស្លាប់បាត់បង់ជីវិត ខណៈពេលដែលលោកប៉ុនប៉ងធ្វើការសម្តែង គោលបំណងដើម្បីធ្វើការបំបែកឯត្តទគ្គកម្មពិភពលោក។

width=452

គួរបញ្ជាក់ផងដែរថា  វីដេអូស្តីពីសកម្មភាព ប៉ុនប៉ងបំបែកឯត្តទគ្គកម្មពិភពលោក​ របស់បុរសជនជាតិឥណ្ឌារូបនេះ ក៏ត្រូវបានថតជាប់ជាខ្សែអាថ៍វីដេអូផងដែរ ដែលនៅក្នុងនោះ គាត់បានព្យាយាមសួរព្រ័ត្រ ដោយប្រើតែសក់របស់គាត់ ចងភ្ជាប់ទៅនឹងឧបករណ៍សុវត្តិភាព ទន្ទឹមនៃការសម្តែង  ដោយមានការសាទរ  ពីមហាជនមួយចំនួននោះ  មានពេលមួយនោះ  គេបែរជាឃើញគាត់បានស្លាប់បាត់បង់ជីវិតទៅវិញ ដោយប្រភពសារព័ត៌មានគូសបញ្ជាក់ថា ជម្ងឺគាំងបេះដូងរបស់គាត់បានរើឡើង។

ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតរូបនេះ មានឈ្មោះថា Sailendra Nath Roy វ័យ ៤៩ឆ្នាំ ជនជាតិឥណ្ឌា  ធ្វើការសម្តែងសមត្តភាពគ្រោះថ្នាក់ទាំងនេះ  នៅពីលើទន្លេ Teesta រហូតដល់ទៅស្លាប់ខ្លួន ។  ជ្រាបកាន់តែច្បាស់  តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ ពិសិដ្ឋប្រភព ៖ singaporeseen