អន្តរជាតិ ៖ យោងតាមភ្នាក់ងារសារព័ត៌មានបរទេស (Asiaone) ដែលបានចេញផ្សាយនាប៉ុន្មានម៉ោងមុននេះ បានអោយដឹងថា បុរសម្នាក់បានផឹកថ្នាំបំពុលសម្លាប់ខ្លួន បន្ទាប់ពីភរិយាបដិសេធអោយគាត់រៀបការប្រពន្ធថ្មី។
គួរបញ្ជាក់ថា បុរសដែលខឹងចិត្តនឹងភរិយារបស់ខ្លួនរូបនោះ មានវ័យ ៦៨ ឆ្នាំ ត្រូវបានរកអោយឃើញថា គាត់បានផឹកថ្នាំបំពុលអស់មួយដប បន្ទាប់ពីភរិយារបស់ខ្លួនបានបដិសេធទៅលើការស្នើសុំរបស់គាត់ក្នុងការរៀបការប្រពន្ធថ្មីមួយផ្សេងទៀត។

លើសពីនេះទៅទៀត បើតាមរបាយការណ៍បានបន្ថែមថា រឿងហេតុការណ៍មួយនេះបានកើតឡើងនៅក្នុងតំបន់ Paya Terubong, Air Itam នាប្រទេសម៉ាឡេស៊ី កាលពីអំឡុងពីរថ្ងៃមុន ។ លុះក្រោយមក កាលដែលក្រុមគ្រួសារ បានឃើញសភាពបែបនេះហើយ ក៏ប្រញ៉ាប់ប្រញាល់បញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ Pulau Pinang ដែលនៅជិតនោះ ដើម្បីធ្វើការសង្រ្គោះបន្ទាន់។
គួររំឮកផងដែរថា ក្រោយពីមានការជួយសង្គ្រោះពីសំណាក់លោកវេជ្ជបណ្ឌិត បុរសម្នាក់នោះមិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ គ្រាន់តែត្រូវសំរាកព្យាបាលនៅមន្ទីរពេទ្យរាងយូរបន្តិច ដើម្បីអោយជាសះស្បើយ៕
ដោយ ៖ រិទ្ធីប្រភព ៖ Asiaone