អ្នកធ្លាប់បញ្ចុះទម្ងន់ តែមិនបានសម្រេច? ប្រសិនចង់បញ្ចុះទម្ងន់ប្រកបដោយប្រសិទ្ធិភាព និងតាមបែបធម្មជាតិ អ្នកគួរតែបរិភោគបន្លែទាំងឡាយខាងក្រោមអោយបានច្រើន។
ត្រសក់ផ្អរ
ត្រសក់ផ្អរគឺជាបន្លែមួយប្រភេទដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការបញ្ចុះទម្ងន់។ ត្រសក់ផ្អរមានកាឡូរីកម្រិតទាប និងមានទឹកច្រើន។ ចូរញ៉ាំបន្លែនេះអោយបានញឹកញាប់ ដើម្បីជួយសម្រកទម្ងន់របស់អ្នក។
ផ្កាខាតណា

ចូរស្រឡាញ់ផ្កាស្ពៃខាតណាអោយបានច្រើននៅពេលអ្នកកំពុងចង់សម្រកទម្ងន់។ ផ្កាស្ពៃខាតណា វាមិនមានផ្ទុកជាតិខ្លាញ់នោះទេ តែវាសម្បូរដោយ carbohydrate ដែលជាសារជាតិមួយជួយរក្សាថាមពល ហើយវាក៏សម្បូរដោយវីតាមីន C, E...ផងដែរ។
ប្រភេទសណ្ដែក
ចំណែកសណ្ដែកវិញ សម្បូរទៅដោយប្រូតេអ៊ី និងជាតិសរសៃ។ ញ៉ាំសណ្ដែកអាចយកមកធ្វើជាអាហារជំនួសសាច់ក៏បាន ដោយសារវាមានប្រូតេអ៊ីចាំបាច់ប្រហាក់ប្រហែលនឹងសាច់។
សណ្ដែកបណ្ដុះ

ប្រសិទ្ធិភាពរបស់វាគឺ បង្កើតកំដៅទាប កាត់បន្ថយការប្រមូលផ្ដុំខ្លាញ់ នៅក្រោមស្បែក។ ប៉ុន្ដែអ្នកគួរតែបរិភោគសណ្ដែកបណ្ដុះដែលធ្វើដោយដៃអ្នកផ្ទាល់ ឬជ្រើសទិញសណ្ដែកបណ្ដុះណាដែលអ្នកទុកចិត្ដថាមិនមានជាតិគីមី។
ភ្លៅកង្កែប
ភ្លៅកង្កែប ក៏មានប្រសិទ្ធភាពដូចទៅនឹងត្រសក់ផ្អរនោះដែរ។
មើមស្ពៃក្រហម

ប្រភេទបន្លែនេះ មានប្រយោជន៍ដល់ការបត់ជើងតូច ជួយដល់ដំណើរការរបស់ថ្លើម និងតម្រងនោម ជួយកាត់បន្ថយការប្រមូលជាតិខា្លញ់ក្រោមស្បែក។
ជីវ៉ាន់ស៊ុយ

ជីវ៉ាន់ស៊ុយមិនត្រឹមតែសម្បូរដោយជាតិសរសៃនោះទេ វាក៏អាចជួយបំបែក និងកំចាត់ជាតិខ្លាញ់ផងដែរ។
ខ្ទឹមស
ខ្ទឹម.ស មានប្រសិទ្ធិភាពព្យាបាលជម្ងឺ កំចាត់ជាតិពុល ទប់ទល់នឹងការរលាក និងកាត់បន្ថយ ជាតិខ្លាញ់ក្នុងថ្លើម។
ត្រប់ក្រហម

ផ្លែត្រប់មានផ្ទុកជាតិសរសៃច្រើន ដោយសារសារជាតិនេះ ជាតិខ្លាញ់នឹងមិនអាចនៅបានយូរក្នុងប្រព័ន្ធរំលាយអាហារ។ ផ្លែត្រប់ក្រហមក៏ មានផ្ទុកជាតិដែក និងម៉ាញ៉េស្យូមយ៉ាងច្រើនទៀតផង៕
ដោយ ៖ វិសាលប្រភព ៖ LD