កោះតៃវ៉ាន់ពេលនេះកំពុងតែជួបវិបត្តនៃការឡើងថ្លៃតម្លៃបន្លែដែលជាម្ហូបប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្រោយពេលជួបព្យុះទីហ្វុង។
ស្រ្តីម្នាក់ឈ្មោះ Huang ដែលជាសមាជិកក្នុងសមាគមន៍កសិកម្មផងនោះបានពន្យល់ពីបញ្ហានេះឲ្យបានដឹងថា តម្លៃបន្លែនៅកោះតៃវ៉ាន់នេះនិយាយទៅគឺវាមានរដូវឡើងចុះៗ មិនខុសពីភាគហ៊ុននោះទេ។ នាងបានប្រាប់ផងដែរថាសម្រាប់នាងរាល់ថ្ងៃនាងត្រូវចំណាយប្រមាណជាង ៧ ដុល្លាដើម្បីប្រើប្រាស់ក្នុងការទិញម្ហូបសម្រាប់ក្រុមគ្រួសារទាំងមូល ហើយនាងថែមទាំងមានប្រតិទិនសម្រាប់គណនា រដូវកាលដែលបន្លែ និងម្ហូបឡើងថ្លៃទៀតផង។គេសង្កេតឃើញថាបញ្ហាបន្លែគឺជាបញ្ហាមួយដែលប្រជាពលរដ្ឋតៃវ៉ាន់តែងតែជួបប្រទះជារៀងរាល់ឆ្នាំព្រោះប្រទេសនេះតែងតែជួបប្រទះជាមួយនឹងខ្យល់ព្យុះមិនដាច់នោះទេ ហើយវាជាបញ្ហាចំបងមួយដែលនាំអោយប្រជាពលរដ្ឋត្រូវមានចំណេះដឹងគ្រប់ៗគ្នាក្នុងការជ្រើសរើសបន្លែដោយភាពវៃឆ្លាត៕
ដោយ៖ ផានិតប្រភពពី៖ Wantchinatimes