វៀតណាម៖ យុវនារីម្នាក់បានស្ម័គ្រចិត្តស្លៀកពាក់រ៉ូបធ្វើចេញពីបន្លែ ដើម្បីបង្ហាញទឹកចិត្តក្នុងការការពារសត្វដែលត្រូវបានគេចញ្ចឹមយកសាច់ហូបជារៀងរាល់ថ្ងៃ។ កម្មវិធីនេះបានកើតឡើងកាលពីសប្ដាហ៍មុននេះនៅផ្សារ Hao Binh កណ្ដាលទីក្រុង Da Lat ដោយមានលើកស្លាកថា Let Veget-arianism and animal protection មានន័យថាលើកកំពស់អ្នកហួបបួស និងការពារសត្វ។
Trieu Chinh ជាម្ចាស់គំនិតបង្កើតកម្មវិធីនេះឡើងដោយមានការចូលរួមជួយពីសំណាក់និស្សិតមួយចំនួនដែលសិក្សានៅសាលកវិទ្យាល័យ Da Lat បានស្លៀកសំលៀកបំពាក់រ៉ូបធ្វើពីសាច់ក្រណាត់តែមានបិតនូវស្រទាប់បន្លែដែលមានដូចជា សាឡាដ ស្ពៃ និង Broccoli ជាដើមក្នុងគោលបំណងផ្សព្វផ្សាយការញុំាបន្លែនាំមកនូវសុខភាពល្អ និងកាត់បន្ថយការសម្លាប់សត្វ។
អ្វីៗដែលនាងធ្វើទាំងនេះគឺសុទ្ធសឹងតែជាគំនិតរបស់នាងផ្ទាល់ដោយនាងបានចំណាយថវិការផ្ទាល់ខ្លួនក្នុងការទិញបន្លែទាំងនោះមកធ្វើជារ៉ូបទៀតផង។ នាងប្រាប់ថាវាធ្ងន់ណាស់ប្រមាណជាង ៧kgឯណោះប៉ុន្តែនាងសប្បាយចិត្តក្នុងការធ្វើបែបនេះ ដើម្បីអោយមនុស្សមួយចំនួនអាចយល់ដឹងអំពីសារៈសំខាន់នៃការហូបបន្លែនិងការកាត់បន្ថយការស្លាប់សត្វ៕

ដោយ៖ ម៉ូកាប្រភពពី៖ K14