ឥណ្ឌា ៖ បើយោងតាមសេចក្កីរាយការណ៍ របស់គេហទំព័រសារព័ត៌មានបរទេស​ CNN ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ក្រុមយុវជនចិត្តសឿងជនជាតិឥណ្ឌា ៦ នាក់ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីត្រូវបានរកអោយឃើញថា ពួកគេបានចាប់រំលោកភ្ញៀវទេសចរជនជាតិស្វីស  ​ ស្របពេលដែលវាយស្វាមីរបស់នាងយ៉ាងដំណំ ខណៈពេលដែលពួកគេក៏កំពុងតែបោះជំរំ នៅក្បែរព្រៃមូយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងស្រុក Datia ភាគកណ្តាលប្រទេសឥណ្ឌា។

width=444

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថាពួកអាក្រុមយុវជនចិត្តឆើតទាំងនោះ មិនត្រឹមតែចាប់រំលោភនិងវាយស្វាមីរបស់នាងយ៉ាងដំណំនោះទេ តែក៏បានលួចវត្ថុមួយចំនួនមានតម្លៃផងដែរដែលនៅក្នុងនោះរួមមានដូចជាកុំព្យូទ័រយួរដៃ ទូរស័ព្ទដៃ និងលុយជិត ២០០ ដុល្លារថែមទៀតផង។

ដោយឡែក បើនិយាយពីជនរងគ្រោះទាំងពីរនាក់នោះវិញត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការតាមដាននូវសុខភាព  ស្របពេលដែលរាល់តំរូវការចាំបាច់ នឹងត្រូវបានផ្តល់ជូន បើសិនណាពួកគេទាំងពីរនាក់ពិតជាត្រូវការមែននោះ  នេះបើយោងតាមសម្តីលោក  Linus von Castelmur ឯកអគ្គរាជទូតស្វីស ប្រចាំនៅឥណ្ឌា។

ហើយបើនិយាយពីជនជាប់ចោទ​ ដែលជាក្រុមទំនើងឥណ្ឌាទាំងនោះវិញ ត្រូវបានចាប់ឃាត់ខ្លួនហើយ ស្របពេលដែលការផ្តន្ទាទោសនឹងត្រូវបានធ្វើឡើង បន្ទាប់ពីបានធ្វើការតាមដានស៊ើបអង្កេត៕

ដោយ ៖ រិទ្ធីប្រភព ៖ CNN