អន្តរជាតិ ៖ នៅឯភាគខាងកើតប្រទេសចិនឯណោះវិញ មានលំហាត់ហ្វឹកហ្វឺនពិសេស ស្តីពីការចុះជួយអន្តរាគមន៍ ពេលមានគ្រោះរញ្ជូយដី ត្រូវបានធ្វើឡើង ដែលមានរយៈពេលដល់ទៅ ២ ថ្ងៃឯណោះ គោលបំណងដើម្បីពង្រឹងក្រុមជួយសង្គ្រោះ អោយមានសមត្តភាព ក៏ដូចជាវិជ្ជាជីវៈច្បាស់លាស់ ខណៈចុះប្រតិបត្តិការ។

គួររំឭកផងដែរថា លំហាត់ហ្វឹកហ្វឺនពិសេសមួយនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ០៧ឧសភា នាខេត្ត Fuzhou ភាគខាងកើតប្រទេសចិនដែលមានសមាជិកក្រុមចុះជួយសង្គ្រោះដល់ទៅ ២៧ រូបមកពីទូទាំងប្រទេស ។ ខាងក្រោមនេះ គឺជារូបភាព ដែលបានផ្តិតចេញពីសកម្មភាព អំឡុងពេលនៃការធ្វើលំហាត់ហ្វឹកហ្វឺនពិសេសលើកនេះ៕




ដោយ ៖ រិទ្ធីប្រភព ៖ chinadaily