មេដឹកនាំរបស់ប្រទេសកូរ៉េខាងជើង គឺលោក គឹម ជុងអ៊ុន មានគោលបំណងក្នុងការបន្ធូរបន្ថយនូវច្បាប់ប្រទេស ដែលប្រភពពត៌មាននេះត្រូវបានគេបានអះអាងអោយដឹងកាលពីម្សិលមិញនេះ។
បើតាមប្រភពពត៌មានក៏បានអោយដឹងថា កាលពីមុន មេដឹកនាំរូបនេះ បានធ្វើការហាមឃាត់ប្រជាជនរបស់ខ្លួនក្នុងការទទួលទាន Pizza ដំលូងចៀន ក៏ដូចជា Hamburger ផងដែរ តែមកទល់និងពេលនេះ ការហាមឃាត់ទាំងនេះត្រូវបានលុបចេញនាពេលថ្មីៗនេះ។

បើតាមសម្តីរបស់ លោក Dong Yong-Sueng ដែលជាអ្នកជំនាញមកពី Samsung Economic Research Insittute ប្រចាំប្រទេសនេះបានអោយដឹងថា វាគឺជាទង្វើមួយដ៏ល្អដែលបានផ្តល់ភាពកក់ក្តៅដល់ប្រជាជនក្នុងស្រុក ខណៈពេលដែលត្រាប់ទង្វើបែបនេះ តាមជីតារបស់គាត់។ លើសពីនេះទៅទៀត មេដឹកនាំគឺលោក គឹម ជុលអ៊ុន រូបនេះត្រូវបានគេសន្មត់ថា ជាមេដឹកនាំមួយរូបដែលមានសារៈសំខាន់ កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំមុន បន្ទាប់ពីការទទួលអនិច្ចកម្មរបស់ឪពុកលោក
ក្រោយមកបើតាមប្រភពពត៌មាន ABC News ក៏បានបញ្ជាក់យ៉ាងច្បាស់ថា មេដឹកនាំរូបនេះ ពិតជាមានគោលបំណង ក្នុងការបន្ធូរបន្ថយច្បាប់ នៅក្នុងប្រទេសមែន ដោយគាត់មិនត្រឹមតែនិយាយប៉ុណ្ណោះទេ តែក៏សម្តែងអោយឃើញតាមរយៈកាយវិការផងដែរ ដោយនៅក្នុងនោះមានដូចជាការអនុញ្ញាតអោយនារីៗ បានស្លៀកខោបានជាធម្មតាវិញ នៅតាមទីសាធារណៈ ដែលរឿងនេះពីមុនត្រូវបានហាមឃាត់ មិនអោយនារីៗ ស្លៀកខោនៅតាមទីសាធារណៈទេ បើមិនដូច្នោះ និងទទួលការផន្ទាទោស។
Samsung Economic Research Institute បានរកឃើញថា មេដឹកនាំរូបនេះ បន្ធូរបន្ថយច្បាប់ជាតិ
រឿងមួយផ្សេងទៀត ទាក់ទងនិងការបន្ធូរបន្ថយច្បាប់នេះ គឺថា អនុញ្ញាតអោយប្រជាពលរដ្ឋក្នុងស្រុកមានលទ្ធភាពក្នុងការទទួលទានអាហាររបស់លោកខាងលិច រួមមានដូចជា Pizza ដំលូងចៀន ក៏ដូចជា Hamburger ដែលអាហារទាំងអស់នេះត្រូវបានអាជ្ញាធរហាមឃាត់កាលពីមុន។
មិនត្រឹមតែប៉ុណ្ណោះ នាដើមខែនេះ មេដឺកនាំរូបនេះ ក៏បានអញ្ជើញជាកិត្តិយសក្នុងការគំរប់ខួបនៃសហភាពកុមារកូរ៉េខាងជើង លើកទី ៦៦ ដែលមានកុមារទាំងអស់ចូលរួមជាង 20,000 នាក់ ហើយនាឧកាសនោះ គាត់ក៏បានផ្តល់ភាពកក់ក្តៅដល់ប្រជាជន តាមរយៈការថ្លែងសុន្ទរកថា ដោយបានបញ្ជាក់ថាច្បាប់ប្រទេសជាតិនិងត្រូវបានបន្ធូរបន្ថយ៕
ដោយ ៖ រិទ្ធីប្រភព ៖ dailymail