នៅក្នុងការប្រកួតបាល់លក្ខណមិត្តភាព រវាងក្រុម Liverpool និងក្រុមបាល់ទាត់ នៅប្រទេសថៃថ្មីៗនេះ អ្នកគាំទ្រក្រុម Liverpool មួយក្រុម បានធ្វើអោយគេភ្ញាក់ផ្អើលយ៉ាងខ្លាំង ។អ្នកគាំទ្រ Liverpool មួយក្រុម បានមកចូលទស្សនា ការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមថៃនិង Liverpool ដោយនាំយកជាមួយនឹងបដាមួយសន្លឹក ដែលសរសេរជាភាសាអង់គ្លេស លាយភាសាថៃ ក្នុងនៃជេប្រទិច ដាក់បណ្តាសារអោយ អតិតគ្រូបង្វឹកដ៏មានឥទ្ធិពល របស់ក្រុមបិសាចក្រហម Manchester United ។
ក្នុងបដានោះសរសេរថា Alex Ferguson Out Working Go To The Hell (Munich 58 ) ។ក្នុងពាក្យចុងក្រោយ Munich 58 គឺចង់និយាយអំពី សោកនាដកម្មឆ្នាំ ១៩៥៨ ដែលជារឿងមួយដ៏ឈឺចាប់ និង ខ្លោចផ្សាបំផុតសំរាប់ក្រុម Manchester United ។ Munich 1958 គឺជាថ្ងៃដែរមានគ្រោះថ្នាក់យន្តហោះ ដែលបានសំលាប់កីឡាកររបស់ក្រុម Manchester United អស់ ៧ នាក់ក្នុងចំណោម ២១ នាក់រួមជាមួយអ្នកគាំទ្រ និង អ្នកកាសែតជាច្រើនទៀត សរុម ៤១ អ្នកដែលបានស្លាប់ក្នុងសោកនាដកម្មមួយនេះ ។ការប្រមាថមើលងាយបែបនេះ មិនត្រឹមតែធ្វើអោយ អ្នកគាំទ្រក្រុម Manchester United ខឹងតែម្នាក់ឯងប៉ុណ្ណោះទេ តែពិភពបាល់ទាត់ទាំងមូលតែម្តង ព្រោះថ្ងៃ Munich 1958 គឺជាថ្ងៃឈឺចាប់របស់ពិភពបាល់ទាត់ មិនគួរណា អ្នកគាំទ្រទាំងនេះធ្វើបែបនេះសោះ ។ អ្នកគាំទ្រ Liverpool មួយចំនួនទៀត ក៏បាននិយាយថា មនុស្សមួយក្រុមនេះ ពិតជាធ្វើអោយក្រុម Liverpool បានមុខខ្លាំងណាស់ ហើយពួកគេក៏បាននិយាយថា ពួកនេះប្រហែលជាមិនមែនអ្នកគាំទ្របាល់ទាត់ ពិតប្រាកដឡើយ ៕

ដោយ ៖ កុសលប្រភព ៖ k14