ព័ត៌មានអន្តរជាតិ ៖  ស្ពានអាកាសកញ្ជក់ដំបូងគេបង្អស់របស់ពិភពលោក  នឹងលេចចេញជារូបរាងឡើង មុនដំណាច់ឆ្នាំ ២០១៣  នៅក្នុងប្រទេសចិន នេះបើយោងតាមសេចក្តីរាយការណ៍ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស rocketnews24 កាលពីពេលកន្លងទៅ។

width=474

លើសពីនេះទៅទៀត    របាយការណ៍ដដែលបានបន្ថែមថា   នេះគឺជាគំរោងថ្មីមួយផ្សេងទៀតរបស់ប្រទេសមហាអំណាចមួយនេះ   ស្របពេលដែលវា  គ្រោងនឹងចំណាយទឹកប្រាក់ក្នុងការសាងសង់ដល់ទៅ ៤១,៧​ លានដុល្លារ ឯណោះ។

គួរបញ្ជាក់ផងដែរថា   ស្ពានអាកាសកញ្ជក់មួយនេះ  គ្រោងនឹងសាងសង់ឡើងនៅខេត្ត Hunanប្រទេសចិន ដែលជាតំណភ្ជាប់ពីកំពូលភ្នំពីរ ក្នុងប្រជុំភ្នំ Wulingyuan  ស្របពេលដែលវាមានប្រវែង ៣៧០ ម៉ែត្រ ទទឹង ២,៣ ម៉ែត្រ និងមានរយៈកំពស់ដល់ទៅ ៤០០ ម៉ែត្រឯណោះ។

width=475

គួរបញ្ជាក់ផងដែរថា​ បើសិនណាសមិទ្ធផលមួយនេះលេចជារូបរាងឡើងមុនដំណាច់ឆ្នាំ ២០១-៣ មែននោះ វានឹងក្លាយជាស្ពានអាកាសកញ្ជក់វែងជាងគេ និងខ្ពស់ជាងគេរបស់ពិភពលោក៕

ដោយ ៖ រិទ្ធីប្រភព ៖ rocketnews24