ការទទួលទានដំណេកលក់ស្កប់ស្កល់ អាចធ្វើឱ្យមនុស្សគ្រប់រូប ពេលក្រោបពីដំណេកមានអារម្មណ៍ស្រស់ថ្លា មានកំលាំង និង ជឿជាក់ចំពោះខ្លួនឯង។ តើអ្វីទៅ  ដែលអាចធ្វើឱ្យអ្នកទទួលទានដំណេកបានស្កប់ស្កល់ល្អ?

ខាងក្រោមនេះ ជាប្រភេទអាហារ ដែលអាចជួយអ្នកឱ្យទទួលទានដំណេកលក់ស្កប់ស្កល់៖១/ តែបៃតង៖ ជាប្រភេទរុក្ខជាតិ  ធម្មជាតិម្យ៉ាង  មានផ្ទុកទៅដោយ   សារធាតុ theanine ដែលធ្វើឱ្យមនុស្ស ទទួលទានដំណេក បានលក់យ៉ាងស្កប់ស្កល់។ ចំណំា៖  ត្រូវទទួលទានតែបៃតងក្តៅ ១ថ្ងៃ ១ពែង។

width=456

២/ ផ្លែឈើរី៖ ជា​ប្រភេទផ្លែឈើម្យ៉ាង   ដែលមានផ្ទុកនូវ  សារធាតុ​ម៉េឡាតូ​នី​ន ដែល​អាច​ជួយ​ទ្រទ្រង់​ និង ការពារ រាង្គ​កាយមនុស្ស ​ឱ្យឆាប់ងងុយគេង និង ទទួលទានដំណេកបាន​ស្កប់ស្កល់ល្អ។

width=456

៣/ ផ្លែ​ចេក​៖ ជាប្រភេទផ្លែឈើ  ដែលសម្បូរណ៍ទៅដោយ សារធាតុប៉ូ​តា​ស្យូម និង ​ម៉ាញេស្យូម ​ដែលជួយ​កាត់បន្ថយនូវ  ការគិតច្រើន ធ្វើចលនារបស់​សាច់ដុំបានសំរាក គ្រប់គ្រាន់ ​ដែលជាហេតុធ្វើឱ្យ មនុស្សទទួលទានដំណេកបានលក់ល្អ៕

width=456

ដោយ៖ វណ្ណៈប្រភព៖ womansday