ព័ត៌មានអន្តរជាតិ  ៖  ស្រ្តីម្នាក់ត្រូវបានរកអោយឃើញថា  បានស្លាប់បាត់បង់ជីវិត​ បន្ទាប់ពីមានការវាយប្រហារពីសំណាក់តោកំណាចមួយក្បាល ខណៈពេលដែលនាងបើកយុទ្ធនាការសង្រា្គមសឹក (  សិច )  នៅខាងក្រៅជាមួយនឹងមិត្តប្រុសរបស់នាង  ពោលគឹ   នៅក្នុងគុម្ពោតព្រៃ នៅជិតតំបន់ Kariba  ប្រទេស  ហ្ស៊ីមបាវេ  នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានដែលបានចេញផ្សាយដោយទំព័របរទេស Happening កាលពីពេលកន្លងទៅ ។

គួរបញ្ជាក់ផងដែរថា ស្រ្តីដែលជាជនរងគ្រោះរូបនោះ មានឈ្មោះថា Sharai Mawera ហើយនាងគឺជាជនរងគ្រោះទី២ ហើយ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីមានការវាយប្រហារពីសំណាចតោកំណាច នៅក្នុងតំបន់ Kariba  ស្របពេលដែលប្រជាជននៅក្នុងតំបន់ក៏កំពុងរស់នៅក្នុងភាពភ័យភិត ក៏ព្រោះតែនៅក្នុងតំបន់នេះ មានតោកំណាចពីរទៅបីក្បាល។

width=463

លើសពីនេះទៅទៀត   ​ប្រភពដដែលបានបន្ថែមថា  អាជ្ញាធរឧទ្យានជាតិ និងសត្វព្រៃតំបន់នេះបានគូសបញ្ជាក់អោយដឹងថា    កាលពីពេលកន្លងទៅ  ការអប់រំជាទូទៅត្រូវបានធ្វើឡើងរួចមកហើយចំពោះប្រជាជនក្នុងតំបន់អោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្តិភាពផ្ទាល់ខ្លួន ខណៈពេលដែលការដើរយប់នៅក្នុងតំបន់នេះ វាគឺជាហានិភ័យមួយខ្ពស់  ក្នុងការក្លាយខ្លួនជាចំណីអាហារតោកំណាចៗទាំងនោះ៕

ដោយ ៖ រិទ្ធីប្រភព​ ៖ Happening