តូក្យូ៖ បើតាមសារពត៌មាន ក្នុងស្រុករបស់ប្រទេសជប៉ុន កាលពីថ្ងៃទី ០១ តុលាម្សិលមិញនេះ បានអោយដឹងថា ក្រុមហ៊ុន Nippon Steel និងក្រុមហ៊ុន Metal Industries បានផលិតដែកថែបកាន់តែច្រើន រហូតដល់ទទួលបានលំដាប់ទី ២ នៅលើពិភពលោក។
គួរបញ្ចាក់ផងដែរថា រោងចក្រផលិតដែកថែប ដែលធំជាងគេបំផុតលើពិភពលោក គឺរោងចក្រយក្ស ArcelorMittal នៅប្រទេសឥណ្ឌា ដែលអាចផលិតដែកថែបបានរហូតដល់៩៧.២ លានតោន កាលពីឆ្នាំ ២០១១។ លោក Shoji Muneoka ប្រធានប្រតិបត្ដក្រុមហ៊ុន Nippon Steel ប្រចាំនៅទីក្រុងតូក្យូ បាននិយាយថា ប្រទេសជប៉ុនអាចជាប់ចំណាត់ថ្នាក់លេខ ២ ទូទាំងពិភពលោកបាន ខណៈដែលរោងចក្ររបស់លោក អាចផលិតដែកថែបបាន ៤៦.១លានតោនកាលពីចុងឆ្នាំ២០១១ កន្លងទៅនេះ។
លោក Shoji Muneoka បានបន្ដថា ប្រទេសជប៉ុនតំរូវអោយមានការផលិតដែកថែបច្រើនបែបនេះ គឺគ្រាន់តែចង់អោយមានការប្រើប្រាស់គ្រប់គ្រាន់ ក្នុងវិស័យឧស្សាហកម្មក្នុងស្រុក ដែលរួមមានសំណង់ ហេដ្ឋារចនាសម្ពន្ធគ្រប់បែបយ៉ាង និងជាពិសេស មួយទៀតនោះ គឺការប្រកួតប្រជែងក្នុងទីផ្សារពិភពលោក នៃការផលិតដែកថែបប៉ុណ្ណោះ៕
ដោយ៖ សីហាប្រភព៖ carbonated