ជំងឺឈឺក្រពះ ជាបញ្ហាដ៏សំខាន់មួយ ក្នុងចំណោមជំងឺផ្សេងៗ ជាច្រើនទៀត ដែលបណ្តាលមកពីការទទួលអាហារ និង ភេសជ្ជ មិនបានត្រឹមត្រូវ ឬមិនបានទៀងទាត់ពេលវេលា ឬ បណ្តាលមកពីការទទួលសា្រ ឬ ស្រាបៀរ ច្រើនពេក។

ខាងក្រោមនេះ គឺជាវិធីងាយៗ  មួយចំនួនសំរាប់ព្យាបាលជំងឺឈឺក្រពះ  ឱ្យជាសះស្បើយឡើងវិញ បានក្នុងរយៈខ្លី។

/

១/ ឈប់ទទួលទានអាហារពីរម៉ោងសិនដើម្បីមើលថាតើក្រពះរបស់អ្នកឈប់ឈឺហើយឬ នៅ៖ រួចសម្រាកនៅលើគ្រែ ឬសាឡុង របស់អ្នក  បន្ទាប់មក  ដាក់ខ្នើយមួយនៅក្រោមជើងដើម្បីឱ្យជើងរបស់អ្នក នៅខ្ពស់ជាងក្បាលរបស់អ្នក រួចបិទភ្នែក ព្យាយាមសម្រាក។

២/ សូមព្យាយាមទទួលទានខ្ញី ដើម្បីកាត់បន្ថយការក្អួតចង្អោរ  ការសិក្សាជាច្រើន   បានបង្ហាញខ្ញីអាចជួយព្យាបាលការក្អួតចង្អោរបានយ៉ាងស័ក្តិសិទ្ធិ។ យកសម្រកខ្ញី ឬខ្ញីស្រស់ លាយជាមួយទឹកឃ្មុំបនិ្តច ដើម្បីធ្វើឱ្យតែខ្ញី អាចជួយព្យាបាលការក្អួតចង្អោរ និងកាត់បន្ថយការឈឺក្រពះ បានភ្លាមៗ។ សូមទទួលទាន ៣ដង ក្នុង១ថ្ងៃ។ វាក៏អាចព្យាបាល   ការក្អួតចង្អោរ  សំរាប់ស្រ្តីមានផ្ទៃពោះបានផងដែរ។៣/ យកទឹកក្តៅឧណ្ឌៗ ដាក់ស្អំ  នៅលើពោះរបស់អ្នក ធ្វើបែបនេះ អាចបំបាត់ការឈឺចាប់ នៅពេលដែលអ្នកកំពុងឈឺក្រពះ។

៤/ ទទួលទានទឹកដោះគោមួយកែវ ជារៀងរាល់ថ្ងៃ ព្រោះថាទឹកគោះអាចជួយបន្សាបសារធាតុអាស៊ីតនៅក្នុងក្រពះ របស់អ្នក ដែលតែងតែធ្វើឱ្យអ្នកមានអាការឈឺចាប់នៅចុងដង្ហើមម្តងៗ។ម្យ៉ាងវិញទៀត សូមជៀសវាងការទទួលទានអាហារណាដែលមានជាតិហ្គាសស្រា ឬស្រាបៀរមួយរយៈសិន រហូត បានជាសះស្បើយ៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ health