ថ្មីៗនេះ ទ្រង់ទ្រាយនៃទូរស័ព្ទឆ្លាតវៃ HTC One 2014 ដែលរៀបនឹងបង្ហាញខ្លួនក្នុងទីផ្សារ បានលេចមុខ ជាបន្ដបន្ទាប់ តាមរយៈរូបថត render ដែលត្រូវបានបញ្ចេញដោយក្រុមហ៊ុនផលិតគ្រឿងបំលាស់ស្មាតហ្វូន Spigen ។ ជាលំអិត ទូរស័ព្ទឆ្លាតវៃ HTC One 2014 នឹងត្រូវ Spigen បំពាក់សម្បកក្រោយ ខណៈដែលផ្នែកខាងមុខ ទុកទំនេរ។ គួរឱ្យស្ដាយ ព័ត៌មានលំអិតពិតនៃរចនាសម្ព័ន្ធម៉ាស៊ីន មិនទាន់ត្រូវបានគេ បញ្ជាក់ឱ្យដឹងជាផ្លូវការនៅឡើយ។
រូបភាពមួយចំនួនរបស់ HTC One 2014 ដែលប្រើប្រាស់សម្បកការពាររបស់ Spigen




ប៉ុន្ដែ បើតាមពាក្យចចាមអារ៉ាមមុននេះ HTC One 2014 នឹងបំពាក់ប្រូសេសឺរប្រភេទ quad core Snapdragon 801 2,3GHz និង RAM 2 GB អេក្រង់ ៥ inch រីសូលូសឹន 1080p ចំណែកថាមពលថ្មអាចនឹងមានកម្លាំង 2.600 mAh ។គេបានដឹងថា ឧបករណ៍នេះក៏នឹងដំណើរការដោយ Android 4.4 KitKat នៅលើអ៊ីនធឺរហ្វេស HTC Sense 6 ផ្ដាច់មុខ។ HTC ក៏បានឱ្យដឹងថា តាមគម្រោង One 2014 នឹងមានកំណែ ចំនួនពីរ គឺ ប្រភេទ ៣២GB និង ៦៤GB (អាចប្រើប្រាស់ microSD)។ក្រៅពីនេះ HTC ក៏បានបញ្ជាក់ជាផ្លូវការថា HTC One 2014 នឹងបង្ហាញខ្លួន នៅថ្ងៃទី ២៥មិនា ខាងមុខនេះ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ GsmArena/Genk