អ្នករចនា និងជាសិល្បករម្នាក់ គឺ​លោក Martin Hajek បានបញ្ចេញនូវបណ្ដារូបភាព ដែលស្ដែងឡើងអំពី អនាគត iPhone 6 របស់  Apple ដោយយោងទៅលើព័ត៌មានចចាមអារ៉ាម និងព័ត៌មានបែកធ្លាយ ក្នុងរយៈពេលកន្លង។   

/

/

យោងតាមរូបភាពដែលត្រូវបានប្រកាសបង្ហាញទាំងនេះ គេឃើញថា iPhone 6 មានរចនារូបរាងស្ដើង ហើយប៊ូតុងបើកបិទ   ត្រូវបានយកទៅដាក់នៅផ្នែកចំហៀង ជំនួសឱ្យត្រង់ក្បាលម៉ាស៊ីន។

/

/

មុននេះ នៅលើទំព័រសារព័ត៌មាន ក៏មានដំណឹងថា Apple នឹងរើប៊ូតុងបើកបិទពីក្បាលម៉ាស៊ីន មកកាន់ចំហៀងម៉ាស៊ីន ដើម្បីឱ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ដោយដៃម្ខាង។ ក្រៅពីនេះ ព័ត៌មាននានា ក៏បាននិយាយថា iPhone 6 នឹងមានកំណែអេក្រង់ ២ប្រភេទ គឺ 4,7 (1334 x 720 pixel) និង 5,5 inch (1920 x 1080 pixel) ។

/

/

ទន្ទឹមនឹងការផ្លាស់ប្ដូររចនារូបរាង   ព័ត៌មានបែកធ្លាយ ក៏បានឱ្យដឹងថា iPhone 6   នឹងប្រើប្រាស់ប្រូសេសឺរ A8 ដែលមានល្បឿនលឿនជាងកំណែមុន នេះគឺជាដំណឹងដែលមានភាពប្រាកដនិយម ព្រោះថា iPhone ជំនាន់ថ្មី សុទ្ធតែត្រូវបាន Apple បំពាក់ប្រូសេសឺរលំដាប់ខ្ពស់។ ក្រៅពីឈីប A8 ស្មាតហ្វូននេះ ក៏នឹងមាន កាមេរ៉ា 8.0 mpx រួមនឹងការបន្ទាន់សម័យ និងការកែលំអជាច្រើនទៀត។

/

/

ទោះជាយ៉ាងណាក៏ដោយ យើងទាំងអស់គ្នា នឹងបានដឹងច្បាស់អំពី iPhone 6 លុះណាតែក្រុមហ៊ុន Apple ឧទ្ទេសនាមជាផ្លូវការ ប៉ុន្ដែ បណ្ដារូបភាពដែលយោងទៅលើព័ត៌មានបែកធ្លាយ និងព័ត៌មានចចាមអារ៉ាម ក៏នឹងជួយឱ្យអ្នក អាចស្រមៃឃើញអំពីរូបភាពពិតនៃអនាគត iPhone 6 ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Nowhereelse/ Intomobile