បើទោះជាទំនាក់ទំនងស្នេហាទាំងឡាយរបស់ Taylor Swift តែងតែមាន អាយុខ្លី ក៏ដោយក៏គេស្ទើរតែមិនជឿថា ស្នេហារបស់នាង ជាមួយ Harry Styles ​ត្រូវបានបញ្ចប់យ៉ាងឆាប់បែបនេះ។

បន្ទាប់ពីបានទាក់ទងគ្នា និងមានសេចក្ដីសុខជាមួយគ្នារយៈពេលពីរខែកន្លង ប៉ុន្ដែ Taylor Swift បានចាកចេញពី Harry Styles ដោយសារតែការប្រចណ្ឌរបស់នាង។ កាលពីបុណ្យចូលឆ្នាំថ្មីឆ្នាំសាកលកន្លងទៅ អ្នកទាំងពីរបានរួមដំណើរជាមួយគ្នា ទៅលំហែកាយនៅលើកោះ  British Virgin ប៉ុន្ដែនៅទីនោះ ពួកគេបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ក្រោយមក Taylor Swift ​ក៏បានត្រឡប់មកអាមេរិកម្នាក់ឯង ចំណែក Harry Styles ​វិញ នៅសប្បាយជាមួយស្រីស្អាត   នៅទីនោះ។

ការបែកបាក់នេះ បានធ្វើឱ្យអ្នកគាំទ្រមិនសប្បាយចិត្ត ប៉ុន្ដែ ប្រភពមួយចំនួនបានឱ្យដឹងថា ការបែកបាក់នេះ គឺបណ្ដាលមកពីការប្រចណ្ឌរបស់ Taylor Swift ហើយការប្រចណ្ឌនេះក៏បានកើតឡើយដោយសារទម្លាប់ស្រីញីរបស់ Harry Styles ៕width=395

width=389

ដោយ ៖ សីហាប្រភព ៖ NS