ការទទួលទានដំណេកលក់ស្កប់ស្កល់ អាចធ្វើឱ្យមនុស្សគ្រប់រូប ពេលក្រោបពីដំណេកមានអារម្មណ៍ស្រស់ថ្លា មានកំលាំង និង ជឿជាក់ចំពោះខ្លួនឯង។ តើអ្វីទៅ  ដែលអាចធ្វើឱ្យអ្នកទទួលទាន  ដំណេកបានស្កប់ស្កល់ល្អ? មានវិធីជាច្រើន  ដែលអាចជួយអ្នក ឱ្យទទួលទានដំណេកលក់ស្កប់ស្កល់ល្អ ដូចជា៖ ការទទួលទានថ្នាំងងុយដេក ប៉ុន្តែ ទទួលទានថ្នាំងងុយដេកច្រើនពេក គឺមិនល្អសំរាប់សុខភាព របស់អ្នកនោះទេ។​ យើងសូមណែនាំអ្នកឱ្យ សាកល្បងទទួលទាននូវ ផ្លែឈើធម្មជាតិ មួយចំនួន ជំនួសវិញដែលមិននាំឱ្យមានផលប៉ះពាល់ចំពោះ សុខភាព និង អាចជួយអ្នក ឱ្យគេងលក់ស្កប់ស្កល់បានយ៉ាងមានប្រសិទ្ធិភាព។

ខាងក្រោមនេះ ជាប្រភេទអាហារដែលអាចជួយអ្នកឱ្យទទួលទានដំណេកលក់ស្កប់ស្កល់៖

/

១/ ផ្លែឈើរី៖ ជា​ប្រភេទផ្លែឈើម្យ៉ាង  ដែលមានផ្ទុកនូវ  សារធាតុ​ម៉េឡាតូ​នី​ន ដែល​អាច​ជួយ​ទ្រទ្រង់​ និង ការពារ រាង្គ​កាយមនុស្ស ​ឱ្យឆាប់ងងុយគេង និង ទទួលទានដំណេកបាន​ស្កប់ស្កល់ល្អ។

២/ តែបៃតង៖ ជាប្រភេទរុក្ខជាតិ  ធម្មជាតិម្យ៉ាង មានផ្ទុកទៅដោយ   សារធាតុ theanine ដែលធ្វើឱ្យមនុស្ស ទទួលទានដំណេកបានលក់យ៉ាងស្កប់ស្កល់។ ចំណំា៖  ត្រូវទទួលទានតែបៃតងក្តៅ ១ថ្ងៃ ១ពែង។

៣/ ផ្លែ​ចេក​៖ ជាប្រភេទផ្លែឈើ ដែលសម្បូរណ៍ទៅដោយ សារធាតុប៉ូ​តា​ស្យូម និង​ម៉ាញេស្យូម ​ដែលជួយ​កាត់បន្ថយនូវ ការគិតច្រើន ធ្វើចលនារបស់​សាច់ដុំបានសំរាក គ្រប់គ្រាន់ ​ដែលជាហេតុធ្វើឱ្យ មនុស្សទទួលទានដំណេកបានលក់ល្អ៕

ដោយ៖ វណ្ណៈប្រភព៖​​ eatingwell