សិង្ហបុរី ថ្មីៗ នេះ  មានពត៌មានមួយ  បានបង្ហាញពីក្មេងស្រីម្នាក់  អាយុ១៩ឆ្នាំ  បានធ្វើការឃោសនា លក់ខ្លួន ដោយប្រើប្រាស់ទំព័រ ហ្វេសប៊ុក (Facebook) នៅក្នុងប្រទេសសិង្ហបុរី។

យោងតាមបុរសម្នាក់   បានអៈអាងថា   គាត់បានចូលមើល  លើទំព័រហ្វេសប៊ុករបស់នាង ដោយសារតែ នាងបានសរសេរថា នាងនឹងទៅបម្រើផ្លូវភេទជាមួយនឹងនរណាម្នាក់ដែលបានផ្ទេរប្រាក់ចំនួន $១០០ ទៅក្នុងគណនេយ្យរបស់នាង។

បុរសម្នាក់នោះ  បានបន្តទៀតថា  នេះគឺជាការបោកប្រាស់ប៉ុណ្ណោះ  នៅពេលដែលខ្ញុំបានផ្ទេរប្រាក់ចំនួន  $១០០  ទៅក្នុងគណនេយ្យធនាគាររបស់នាងហើយ   នាងបានណាត់ជួបខ្ញុំនៅក្នុងផ្ទះសំណាក់មួយ ប៉ុន្តែនាងមិនបានមកតាមការណាត់នោះទេ។ ក្រោយមកទើបខ្ញុំបានដឹងថា នាងបោកខ្ញុំ។

នេះគឺជាឧបាយកលថ្មីមួយទៀត ដែលអ្នកលេងហ្វេសប៊ុកទាំងអស់ត្រូវតែប្រុងប្រយ័ត្នកុំឱ្យចាញ់បោក ល្បិចស្រីស្អាត ប្រុសសង្ហា នៅលើទំព័រហេ្វសប៊ុក៕

width=456

width=456

width=456

width=456

width=456

ដោយ៖ វណ្ណៈប្រភព៖ singaporeseen.