អាមេរិក៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថា​ នៅឯលើកោះមួយ នៅសហរដ្ឋអាមេរិកឯណ្ណោះវិញ​ គឺមានសត្វគោព្រៃមួយ​ក្បាលបានរូចចេញពីសួនសត្វ ហើយបានបង្កអោយមានការភិតភ័យយ៉ាងខ្លាំង ដល់មនុស្សម្នា ខណៈដែលគោព្រៃធំនោះបាន ដេញជល់គេឯង។

width=457

ប្រភពខាងលើ បានអោយដឹងថា​​ រឿងរ៉ាវដែលគោព្រៃខ្មៅធំ ដេញជល់មនុស្សនេះ គឺបានកើតឡើងនៅលើកោះ State Park រដ្ឋ  Utash សហរដ្ឋអាមេរិក។    លោក John Sullivan ដែលជាអ្នកធ្វើការនៅលើកោះនោះ  បាននិយាយថា សត្វគោព្រៃធំខ្មៅនេះ  បានបុកទម្លោះរបងសួនសត្វដែលនៅក្បែរកោះនោះ​ រួចហើយក៏បានមកដេញជល់គេឯង តែម្ដងទៅ។

width=458

លោក John បាននិយាថា   បុរសម្នាក់ពិតជាមានសំណាងមែន   ព្រោះខណៈដែលបុរសនោះកំពុងតែឈរ ស្រាប់តែគោព្រៃនោះ   រត់មកបុកជល់ផ្ទប់ជាមួយរបងតែម្ដង តែដោយសំណាងល្អ បុរសនោះ បានគេចទាន់ ហើយរត់អោយគេជួយ។

width=464

ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកធ្វើការនៅសួនសត្វ​ បានតាមចាប់សត្វកំណាចមួយនេះទៅវិញផងដែរ ដើម្បីកុំអោយបង្ករគ្រោះភ័យដល់អ្នកដំណើរទៀត៕

 

ដោយ៖ នារីប្រភព៖ dailymail