ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ សិស្សសាលា ៧ នាក់បានរងរបួស បន្ទាប់ពីមានការបំផ្ទុះនៅក្នុងវិទ្យាល័យមួយកន្លែង នារដ្ឋ California សហរដ្ឋអាមេរិក នេះបើយោងតាមការដកស្រង់វីដេអូផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសស្កាយ ដែលទើបតែបានចេញផ្សាយកាលពីវេលាមុននេះបន្តិច។
គួរបញ្ជាក់ផងដែរថា មូលហេតុដែលនាំអោយមានការបំផ្ទុះមួយនេះ មិនទាន់បានដឹងច្បាស់នៅឡើយទេ ស្របពេលដែលយុទ្ធនាការតាមដានស៊ើបអង្កេត ក៏ដូចជា ជួយសង្រ្គោះកំពុងតែបន្តមាននៅឡើយ។ ដោយឡែក អំឡុងពេលនៃការបំផ្ទុះនោះ ប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាពក៏បានផ្តិតជាប់ជាខ្សែអាថ៍វីដេអូផងដែរ ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ