បុរសម្នាក់បានបាញ់សំលាប់ខ្លួនឯងដោយអចេតនា ពេលដែលគេកំពុងលេងប្រព័ន្ធទំនាក់ទំនាក់សង្គមតាមរយៈ​ Web cam ។ អ្នកដែលលេងជាមួយគេបានអោយដឹងថា គេមានឈ្មោះ Trevor George អាយុ១៩ឆ្នាំ​ ដំបូងគេបានដកកាំភ្លើងខ្លីម្យ៉ាងមក ហើយក៏បានយកមកលលេងនិងក្បាល រំពេចនោះកៃក៏បានកេះឡើងដែលជាហេតុធ្វើអោយគេស្លាប់ដោយអចេតនា។/                  George ដែលបានបាញ់សំលាប់ខ្លួនឯងដោយអចេតនាបន្ទាប់ពីបានធ្វើការស៊ីបអង្កេតអស់រយៈពេលជាង៣ខែមក បើតាមសម្តីប៉ូលីសបានអោយដឹងកាលពីថ្ងៃច័ន្ទថា រឿងនេះបានកើតឡើងគ្រាន់តែជាឧបទ្ទវហេតុដោយអចេតនាតែប៉ុណ្ណោះ មិនមែនជាអត្តឃាតនោះទេ។ ក្រុមមន្រ្តីប៉ូលីសបានសន្មត់យ៉ាងដូច្នេះ ក្រោយពីបានសម្ភាសន៏ជាមួយនិងសាក្សី និងឆែកមើលនូវទន្នន័យនៅក្នុងកំព្យូទ័ររបស់គេ បានអោយដឹងថា George មិនហ៊ានបាញ់សំលាប់ខ្លួនឯងនោះទេ។ មានមនុស្ស៣ទៅ៤នាក់ដែលបាននិយាយសន្ទនាគ្នាលេងជាមួយនិង George នាពេលនោះមុនពេលដែលគាត់បានស្លាប់។​ ដោយពួកគេបាននិយាយប្រាប់ប៉ូលីសថា ដំបូងនិស្សិតនៃសកលវិទ្យាល័យរូបនេះ បានយកកាំភ្លើងមកលេងតែក្រោយមកដោយសារការធ្វេសប្រហែលក៏ជារឿងមែនទែន។​ បើយោងតាមសម្តីរបស់មន្រ្តីប៉ូលីសម្នាក់ឈ្មោះDavid Stukenholtz បានអោយដឹងថា៖ មិនថាគេមានហេតុផលអ្វីនោះទេ តែនៅក្នុងបន្ទប់គេងរបស់គេគឺមានកាំភ្លើងដែលនៅក្នុងនោះមានគ្រាប់ផងដែរ គាត់ក៏បាននិយាយបន្ថែមផងដែរថា៖ អ្នកដែលបានជជែកលេងជាមួយនិង George មិនស្គាល់ឈ្មោះនិងទីកន្លែងពិតប្រាកដដែលគេរស់នៅនោះទេ ដែលជាហេតុធ្វើអោយពួកគេពិបាកក្នុងការរាយការណ៏រឿងឧបទ្ទវហេតុនេះដើម្បីសុំជំនួយ។ /                         ផ្ទះរបស់ George ដែលនៅជាយក្រុង Bellevue/    អ្នកលេង Chat ម្នាក់បាន Post ឡើងក្នុងរឿងឧបទ្ទវហេតុមិនគួរអោយជឿនេះក្រោយមកមានបុរសម្នាក់មកពីរដ្ឋ Florida បានរាយការណ៏ទៅដល់ភ្នាក់ងារមានសមត្តកិច្ចដែលគេបានស្គាល់អត្តសញ្ញាណពិតរបស់ George ដែលគាត់បានជជែកលេងកំសាន្តជាមួយអ្នកផ្សេងទៀតមុនពេលដែល George ស្លាប់។​ បុរសនោះក៏បាននិយាយប្រាប់ប៉ូលីសបន្ថែមថា នាព្រឹកបន្ទាប់គាត់ក៏បានងាកមកជជែកលេងកំសាន្តសាជាថ្មី ហើយក៏បានលឺគេជជែកគ្នាអំពីបញ្ហាដែលកើតឡើងដោយអចេតនានេះ។ គាត់ក៏បាននិយាយសាជាថ្មីអោយដឹងថា George បានរស់នៅជាមួយឪពុកម្តាយរបស់គេនៅឯជាយក្រុង Bellevue ។ ពេលដែលឧបទ្ទវ់ហេតុនោះបានកើតឡើង ឪពុកម្តាយរបស់គេក៏នៅក្នុងផ្ទះដែរ តែមិនបានលឺ និងមិនបានដឹងថាកូនរបស់ខ្លួនសា្លប់ទេ រហូតដល់មន្រ្តីប៉ូលីសមកដល់ផ្ទះទើបបានដឹង នេះបើយោងតាមរបាយការណ៏។ ប៉ូលីសក៏បានបន្ថែមថា៖ George គឺជាសិស្សសាលាម្នាក់ដ៏មានប្រជាប្រិយភាព ហើយគេគ្មានគំនិតប៉ុនប៉ងធ្វើអត្តឃាតអីនោះទេ រឿងទាំងអស់នេះបានកើតឡើងដោយសារការធ្វេសប្រហែសតែប៉ុណ្ណោះ៕

ដោយ ៖ មង្គលប្រភព ៖ dailymail