- ដំឡូងបារាំង ជាអាហារ មួយប្រភេទ ដែលសម្បូរណ៍ទៅដោយ សារធាតុ វីតាមីន និង អាចយកមកធ្វើជា បន្លែ និង អាហារ ដ៏ឆ្ងាញ់ ពិសា។ ខាងក្រោមនេះ ជាវិធី មួយចំនួន សំរាប់ដំឡូងបារាំង៖

១/ បណ្តុះ គ្រាប់ពូជ ដំឡូងបារំាង រក្សាទុកវា ឱ្យនៅឃ្លាតពីគ្នា នៅកន្លែង ដែលមានកំដៅថ្ងៃគ្រប់គ្រាន់។
-
២/ ជ្រួយដី និង ដាក់ជី នៅលើស្រទាប់ដីខាងលើ បន្ទាប់ពូនដី ឡើងឱ្យខ្ពស់បន្តិច ៨សង់ទីម៉ែត្រ ធ្វើជាជួរ ហើយជួរ និមួយៗ ត្រូវឃ្លាតពីគ្នា ពី ២៥ ទៅ ៣៥ សង់ទីម៉ែត្រ។ បន្ទាប់មក ត្រូវប្រមូល កំទេចដំដី និង ស្មៅ ចេញ ឱ្យបានស្អាត។
- ៣/ ដាំ ដើមដំឡូងបារំាង លើដី ១ដើមៗ ឱ្យមានចំងាយ ឆ្ងាយពីគ្នា ចំនួន ៣០សង់ទីម៉ែត្រ។
៤/ ស្រោចទឹក ឱ្យបានទៀងទាត់ ហើយរង់ចាំ ដំឡូងបារាំង ដុះចេញមក
៥/ ពេល ដំឡូងបារំាង ដុះចេញមក បានកំពស់ប្រហែល ៥ ទៅ ១០ សង់ទីម៉ែត្រ ត្រូវជ្រួយដី និង ដាក់ជី បន្ថែម ដើម្បីឱ្យឆាប់ រីកលូតលាស់ បានល្អ។
-
- ៦/ ចុងក្រោយ នៅពេល ដើមដំឡូងបារំាង រីកបែកស្លឹកល្អហើយ ត្រូវរងចាំ រហូតដល់ រឺសរបស់វា ប្រែពណ៌ទៅជា ពណ៌លឿង។ មានន័យថា អ្នកអាច ដកយកមើមរបស់វា មកបានហើយ៕