ថ្មីៗនេះក្របខណ្ឌ IPL កីឡា Cricket របស់ឥណ្ឌា បានធ្វើការប្រកាសរឿងមួយដ៏គួរអោយភ្ញាក់ផ្អើល គឺគំរោងអញ្ជើញ Beckham អោយមកចូលរួម លេខកីឡា Cricket ក្នុងតំលៃមួយយ៉ាងខ្ពស់ ។ខាងក្របខណ្ឌ IPL របស់ឥណ្ឌា បានប្រកាសជាសាធារណថា នឹងធ្វើការអញ្ជើញ តារាបាល់ទាត់ដ៏ល្បីលំដាប់ពិភពលោក David Beckham អោយមកចូលរួមលេង កីឡា Cricket ក្នុងតំលៃ ដ៏ថ្លៃគឺ ១ លានផោន ក្នុងរយៈពេល ២ ខែ ។

/មិនត្រឹមតែ Beckham នោះទេដែលត្រូវគេអញ្ជើញ តែ IPL ក៏បានអញ្ជើញតារាបាល់ទាត់កំពូល ២នាក់ទៀត ដែលបានចូលនិវត្តន៍រួចទៅហើយនោះគឺ Owen និង Raul ។ តែទោះជាយ៉ាងនេះក្តី ពួកយើង មិនទាន់ដឹងថា កីឡាករទាំង ៣ រូបនេះ នឹងទៅចូលរួមលេង តាមការអញ្ជើញមែននោះទេ ព្រោះយើងដឹងស្រាប់ហើយថា ពួកគេគឺជាកីឡាករបាល់ទាត់ ដែលប្រើជើង ចំណែកកីឡា Cricket ជាកីឡាដែលប្រើដៃ វានឹងធ្វើអោយពួកគេមានការលំបាក ៕

/

 

ដោយ ៖ កុសលប្រភព ៖ k14