ព័ត៌មានអន្តរជាតិ ៖ បុរសម្នាក់ មកពីរដ្ឋ Ohio សហរដ្ឋអាមេរិក ប្រឈមនឹងការផ្តន្ទាទោសបន្ទាប់ពីបានរកឃើញថា គាត់បានបង្ខាំងទុកក្រពើកំណាចមួយក្បាល ប្រវែង ២ ម៉ែត្រជាងនៅជាន់ក្រោមដី ក្នុងផ្ទះរបស់គាត់ នេះបើតាមការអោយដឹងពីអាជ្ញាធរក្នុងស្រុក។

លើសពីនេះ បើយោងតាមសម្តី មន្រ្តីផ្លូវការក៏បានគូសបញ្ជាក់បន្ថែម អោយដឹងផងដែរថាក្រពើមួយក្បាល មិនត្រូវបានទុកដាក់ចិញ្ចឹមក្នុងលក្ខខ័ណ្ឌសមស្របនោះទេ ខណៈការផ្តល់ចំណីអាហារក៏មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសផងដែរ។
យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែល ក៏បានបញ្ជាក់អះអាងបន្ថែមអោយដឹងផងដែរថា ក្រពើមួយក្បាល នឹងយកទៅទីជម្រកមួយ ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ខណៈពេលដែលបុរសជាម្ចាស់ នឹងត្រូវប្រឈមក្នុងការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ដោយឡែកមកទល់នឹងពេលនេះ អត្តសញ្ញាណរបស់គាត់ មិនត្រូវបានបញ្ជាក់ អោយដឹងនៅឡើយនោះទេ៕
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ