ព័ត៌មានអន្តរជាតិ ៖ ជាមួយនឹងការទទួលព័ត៌មានអោយដឹងថា ក្មេងតូចៗ ដែលជាសិស្ស សាលាបឋម ២២ រូប បានស្លាប់បាត់បង់ជីវិត ដោយសារតែពុលអាហារមានជាតិគីមីរបស់ សាលានោះ ពិភពលោក   ក៏ដូចជាបណ្តាសារព័ត៌មានបានចាប់អារម្មណ៍ចុះផ្សាយ  ក៏ដូច ជា សោកសង្រេងជាមួយនឹងការកើតមានឡើងនូវសោកនាដកម្មដ៏អាក្រក់មួយនេះ។

/

គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញ នាវាលាថ្មើរនេះ ទំព័រសារព័ត៌មានយើងខ្ញុំ បានចុះ ផ្សាយម្តងរួចមកហើយ​ ទាក់ទិនទៅនឹងសោកនាដកម្មមួយនេះដោយមានចំណងជើងថាខ្លោចចិត្ត    ៖​ ​​សិស្សសាលាបឋម ២២  រូបស្លាប់ ក្រោយទទួលទាន អាហារមាន សារធាតុពុល របស់សាលា (មានវីដេអូ) ។ 

យ៉ាងណាមិញ  មកទល់នឹងខណៈនេះ ​​ ​​បើតាមការអោយដឹង​   ពីគេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន   ទើបតែបានចេញផ្សាយអោយដឹងថា  ក្មេងៗដែលត្រូវបានស្លាប់បាត់បង់ជីវិតទាំងនោះ      ត្រូវបានយកទៅបញ្ជុះហើយ  ពោលគឺ យកទៅកប់នៅទីវាលមួយកន្លែង ដែលធ្លាប់តែជាទីវាលរត់លេងរបស់ពួកគេ កាលពីពេលកន្លងទៅ៕

ដោយ​ ៖​ ពិសីប្រភព ៖ អាស៊ីវ័ន