អន្តរជាតិ ៖ វត្ថុមានតម្លៃជាច្រើន ក្នុងនោះរួមមាន ៖ ឡានស្ព័រ គ្រឿងអលង្ការ ក៏ដូចជានាឡិកាដៃជាដើម របស់អតីតប្រធានាធិបតី  ប្រទេសទុយណេស៊ី ត្រូវបានដាក់ដេញថ្លៃជាផ្លូវការហើយនៅក្នុងប្រទេសនេះ  នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន របស់គេហទំព័របរទេស tel-egraph ។

width=478

គួរបញ្ជាក់ផងដែរថា អតីតប្រធានាធិបតីរូបនេះ មានឈ្មោះថា Zine El Abidine Ben Ali ត្រូវបានរដ្ឋាភិបាលប្រទេសនេះ ដេញចេញពីមុខតំណែងកាលពីពេលកន្លងមក ស្របពេលដែលលោកគេចវេសខ្លួនទៅ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីដ  ស្របពេលដែលប្រទេសខ្លួនក៏កំពុងតែជួបវិបត្តិបដិវត្តផ្កាម្លិះ កាលពីអំឡុងឆ្នាំ ២០១០។

លើសពីនេះទៅទៀត  បើតាមប្រភពដដែលក៏បានបន្ថែមអោយដឹងផងដែរថា  នៅក្នុងការដាក់ដេញថ្លៃនូវវត្តុមានតម្លៃ  របស់អតីតប្រធានាធិបតីរូបនេះ  គេឃើញមានរដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា លោក Tarek Dhyab បានថ្លៃងសុន្ទរកថាបើកផងដែរ ដោយលោកបានតិះដៀលនូវអតីតប្រធានាធិបតីរូបនេះ ថាការដឹកនាំរបស់លោក  គឺប្រៀបទៅបាន  ការដឹកនាំរបស់ក្រុមជនអន្ធពាលដូច្នេះដែរ។

គួររំឭកផងដែរ  លោក Tarek Dhyab  បានបន្ថែមថា សេដ្ឋកិច្ចជាតិរាងមានសំទុះងើបឡើងវិញបន្តិច និងមានលក្ខណៈប្រកួតប្រជែង ក្រោយពីបានទម្លាប់អតីតប្រធានាធិបតីរូបនេះ។ទន្ទឹមនឹងនេះ  របាយការណ៍ដដែលបន្តថា ថវិកាដែលត្រូវរកបាន បន្ទាប់ពីមានការដាក់ដេញថ្លៃនេះ នឹងត្រូវចាត់ចូលជាគំរោងថវិកាជាតិ    ស្របពេលដែលវានឹងត្រូវយកទៅអភិវឌ្ឍន៍  នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន    ក៏ដូចជាគំរោងអភិវឌ្ឍន៍មួយចំនួនផ្សេងៗទៀតផងដែរ ។  រដ្ឋាភិបាលបានមានក្តីសង្ឃឹមថា ការដាក់ដេញថ្លៃលើកនេះ នឹងត្រូវរកបានថវិកាប្រមាណជាង ១០ លាន អឺរ៉ូ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ telegraph