គ្រោះថ្នាក់ ៖ នាប៉ុន្មានថ្ងៃមុននេះ ប្រភពសារព័ត៌មាន Asiaone បានចេញផ្សាយនូវអត្ថបទរបស់ខ្លួនមួយ ដែលទាក់ទិននឹងរឿងគ្រោះថ្នាក់មួយ ពោលគឺ មានបុរសជាស្វាមីម្នាក់បានបាញ់ថ្នាំសម្លាប់សត្វល្អិត នឹងព្យាយាមដុតដៃរបស់នាងផងដែរ ។
លើសពីនេះទៅទៀត យោងតាមរបាយការណ៍ (Harian Metro) បានបញ្ជាក់បន្ថែមផងដែរថា បុរសរូបនោះបានស្ថិតនៅក្នុងស្ថានភាពស្រវឹង ខណៈពេលដែលខ្លួនបានទៅយកប្រពន្ធវ័យ ២៦ ឆ្នាំចេញពីកន្លែងធ្វើការ ហើយត្រូវបានរកអោយឃើញថា នាពេលនោះពួកគេទាំងពីរនាក់បានឈ្លោះប្រកែកនឹងគ្នា តែភាគីខាងនារី នៅស្ងៀមស្ងាត់ដោយមិននិយាយស្តីអ្វីនោះទេ។

លុះក្រោយមក ពួកគេបានត្រលប់មកផ្ទះរបស់ពួកគេវិញ ដែលស្តិតនៅក្នុងតំបន់ Cheras នា ទីក្រុង kuala lumpur ប្រទេសម៉ាឡេស៊ី កាលដែលបានមកដល់ផ្ទះហើយស្រ្តីជាភរិយា បានចូលទៅក្នុងផ្ទះបាយ ធ្វើម្ហូបដូចសព្វដង តែអ្វីដែលមិនគួរអោយជឿនោះ គឺថា បុរសជាស្វាមីបានខឹងសម្បារយ៉ាងខ្លាំងជាមួយនឹងភាពស្ងៀមស្ងាត់របស់ប្រពន្ធ ក៏បានយកថ្នាំបាញ់សម្លាប់សត្វល្អិត មកបាញ់ចូលមាត់ប្រពន្ធ នឹងព្យាបាលដុតដៃប្រពន្ទទៀតផង។
ទន្តឺមនឹងការប្រើអំពើហិង្សាបែបនេះ នារីជាភរិយាក៏ប្រឹងរើបំរាស់ខ្លួនចេញពីកន្តាប់ដៃរបស់ប្តី នឹងស្រែកហៅអោយអ្នកជិតខាងជួយ ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់អ្នកជិតខាង ដោយបានប្តឹងប៉ូលីស នឹងធ្វើការចាប់ឃាត់ខ្លួនបុរសជាស្វាមីតែម្តង។
ជារួមមកទល់នឹងពេលនេះ បុរសជាស្វាមីត្រូវបានប៉ូលីសធ្វើការឃាត់ខ្លួន នឹង រងចាំការដាក់ទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ ខណៈពេលដែលភរិយាស្តិតនៅក្នុងមន្ទីរពេទ្យសម្រាកព្យាបាល៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ Asiaone