អន្តរជាតិ ៖ ប្រិយមិត្តទស្សនិកជនទាំងអស់គ្នា បានដឹងរួចមកហើយថា រាល់ប្រភពសារព័ត៌មានភាគច្រើន ដែលបានចុះផ្សាយទាក់ទិនទៅនឹងគ្រោះថ្នាក់ចរាចរណ៍ រមែងតែងកើតឡើងជាញឺកញាប់នៅក្នុងប្រទេសចិន ដោយឡែក នាពេលនេះ គេត្រូវបានរកអោយឃើញថា អាជ្ញាធរសមត្តកិច្ចដែលមានការពាក់ព័ន្ធទៅនឹងបញ្ហាមួយនេះ បានចេញយុទ្ធនាការកំដាប់ដៃដែក។
ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ កំពុងតែធ្វើការជូយសង្រ្គោះអ្នករស់រានមានជីវិត ខណៈពេលដែល គ្រោះថ្នាក់ក្រឡាប់មួយនេះ បានសម្លាប់មនុស្ស ១៤ នាក់ នឹង ៤០ នាក់ផ្សេងទៀត រងរបួស
គួរបញ្ជាក់ផងដែរថា ក្រោយពីធ្វើការតាមដានស៊ើបអង្កេត ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវបានរកអោយឃើញ រាល់អ្នកបើកបររថយន្តធំៗ ក៏ដូចជា អ្នកបើករថយន្តបង្កហេតុគឺស្ថិតនៅក្នុងស្ថានភាពស្រវឹង ក៏ដូចជា មិនគោរពច្បាប់ចរាចរណ៍ ដូច្នេះហើយ ទើបអាជ្ញាធរមានសមត្តកិច្ចបានចាត់វិធានការម៉ើងម៉ាត់ ដោយត្រូវធ្វើ់ការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ យោងតាមការបង្កហេតុ របស់បុគ្គលមួយនោះ។
លើសពីនេះទៅទៀត បើយោងតាមសម្តីរបស់មន្រ្តីផ្លូវការ មកពីក្រសួងសុខសុវត្តិភាពសាធារណៈ បានបញ្ជាក់អោយដឹងថា នៅក្នុងអំឡុងឆ្នាំ ២០០៩ ដល់ ២០១១ , 70 % នៃគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ គឺបានពាក់ព័ន្ធ ក៏ដូចជា បណ្តាលមកពីរថយន្តធន់ធំ ដែលអ្នកបើកបរស្តិតនៅក្នុងស្ថានភាពស្រវឹង ក៏ដូចជា មិនគោរពច្បាប់ ដែលនៅក្នុងនោះ ចំនួនអ្នកសា្លប់ជាមធ្យមម្តងៗ មិនតិចជាង១០ នាក់នោះទេ៕
ដោយ ៖ រិទ្ធីប្រភព ៖ Chinadaily