អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីថ្ងៃទី ១៨ កញ្ញម្សិលមិញនេះថា ក្រុមហ៊ុនផលិតរថយន្ដ ប្រចាំនៅទីក្រុង London បានផលិតរថយន្ដ ដ៏ទំនើបមួយដែលមានតម្លៃរហូតដល់ទៅ ៨០ម៉ឺនដុល្លារ។

width=458ប្រភពខាងលើក៏បានអោយដឹងទៀតថា រថយន្ដដ៏ទំនើបមួយនេះ គឹមានឈ្មោះថា McLarenP1 ត្រូវបានផលិតនៅក្នុងរោងចក្រ McLaren តែម្ដង។ បើតាមការអោយដឹងពីលោក Rowanប្រធានប្រតិ្ដបតិការក្រុមហ៊ុនរថយន្ដ បានអោយដឹងថា​ ការផលិតរថយន្ដនេះឡើង គឺធ្វើតាមការចង់បានរបស់អតិថិជន ក៏ដូចជាការប្រកួតប្រជែងជាមួយក្រុមហ៊ុនរថយន្ដល្បីៗ ក្នុងពិភពលោកផងដែរ។

width=457

width=456

ទោះបីជាយ៉ាងណាក៏ដោយ ក៏រថយន្ដនេះត្រូវបានកែច្នៃអោយមានរាងហាប់ល្អ ដែលអាចធានាសុវត្ថិភាពបាន ក្នុងការបើកបរ។ ជាពិសេស គឹការបើកបរលើដងផ្លួវឆ្ងាយៗ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុននឹងព្យាយាមធ្វើយ៉ាងណា អោយរថយន្ដ McLaren P1នេះអាចដាក់ដំណើរការលក់លើទីផ្សារនាពេលឆាប់ៗនេះដែរ។ តម្លៃរថយន្ដគឺ ៨០ម៉ឺនដុល្លារ៕

 

ដោយ៖ រក្សាប្រភព៖ dailymail