ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស newstoday ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានអោយដឹងថា ស្រ្តីវ័យ ២៨ ឆ្នាំ ម្នាក់ត្រូវបានបុរសមិនស្គាល់អត្តសញ្ញាណមួយរូប ឆ្លៀតឧកាសចាប់រំលោកទាល់តែបានសំរេច ខណៈពេលដែលគាត់ធ្វើជាចិត្តល្អជូននាងមកផ្ទះ ។

គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងនៅឯផ្ទះជនរងគ្រោះ ភូមិ Greenwichសង្កាត់ Manhattan នាបុរីញ៉ូវយ៉ក សហរដ្ឋអាមេរិក។ ហើយបើនិយាយពីរឿងហេតុដែលអាចឈានទៅដល់ករណីខាងលើនេះ ក៏ព្រោះតែស្រ្តីវ័យ ២៨ ឆ្នាំរូបនោះ ស្ថិតនៅក្នុងស្ថានភាពស្រវឹង រួចនាងក៏បានអង្គុយសម្រាកនៅលើកៅអីតាមទីសាធារណៈ ស្របពេលដែលជើងរបស់នាងឈឺផង រំពេចនោះ ស្រាប់តែមានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានលេចមុខឡើងនិងស្នើផ្តល់ជាជំនួយ ដោយជូននាងទៅផ្ទះ ។ តែអ្វីដែលនឹកស្មានមិនដល់នោះគឺថានៅពេលដែលគេបានជូននាងទៅដល់ផ្ទះ ជនឆ្លៀតឧកាសរូបនោះ ក៏បានចាប់រំលោភនាងរហូតបានសំរេច បើទោះជានាងខំបដិសេធយ៉ាងណាក៏ដោយ។
ដោយឡែក មកទល់នឹងពេលនេះ ក្រុមមន្រ្តីប៉ូលីសមានសមត្តកិច្ចក៏កំពុងចេញយុទ្ទនាការរបស់ខ្លួន ដោយធ្វើការតាមដានស៊ើបអង្កេត និង ឈានទៅដល់ការចាប់ឃាត់ខ្លួនបុរសរូបនោះ មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ newstoday