ប្រទេសអ៊ឺរ៉ុបមិនត្រឹមតែល្បីល្បាញផ្នែកសេដ្ឋកិច្ច​ និង​កីឡាប៉ុណ្ណោះទេ ​​ប៉ុន្តែផ្នែកទេសចរណ៍ក៏មានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរណ៍គ្រប់ទីកន្លែងដែរ។ ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានភ្ញៀវបរទេសរាប់សិបម៉ឺននាក់ចូលទៅទស្សនាក្នុង​តំបន់ទេសចរណ៍អ៊ឺរ៉ុបជាច្រើនកន្លែងដូចជាអង់គ្លេស បារាំង និងអ៊ីតាលីជាដើម។

width=448

កំនើនចំនួនអ្នកទេសចរណ៍កាន់តែច្រើនឡើងៗក្នុងទឹកដីអ៊ឺរ៉ុប។​ ពួកអ្នកមាន និងវណ្ណៈអភិជនបាននាំគ្នាធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍មួយចំនួនក្នុងថ្ងៃឈប់សំរាក។​​ មនុស្សភាគច្រើនធ្វើដំណើរពេលថ្ងៃក្នុងការទស្សនា​តំបន់ទាំងនោះ។ The Promenade des Anglais គឺជាទន្លេរបស់បារាំង​ដែលមានភ្ញៀវចរណ៍ច្រើនបំផុតចូលទៅទស្សនា ជាពិសេសពីចក្រភពអង់គ្លេស។នៅទីនោះ មានសណ្ធាគារដ៏ប្រណិត និងមានផាសុខភាពទៀតផង។

width=447

width=445

តំបន់ទេសចរណ៍ធម្មជាតិនៅអ៊ឺរ៉ុបក៏ជាកន្លែងដ៏ទាក់ទាញភ្ញៀវទៅចូលទស្សនាដែរ។ជាឧទាហរណ៍ Europe​ River Cruises ជាកន្លែង​ដែល​មានទេសភាពស្រស់ស្អាតបំផុតដែលមានភ្ញៀវទេសចរណ៍មកពីជំវិញពិភពលោកទៅចូលទស្សនា។​ នៅទីនោះភ្ញៀវអាចចុះងូតទឹកដ៏ថ្លាឈ្វេង និង​ត្រជាក់ដល់បេះដូង អ្នកខ្លះអាចបោះតង់គេងក៏បាន។

width=425

 

ដោយ ៖ នល់ សារិនប្រភព ៖ akademifantasia