ក្រោយ​ពី​ ​ជីក​រុក​រក​នៅ​តំប​ន់​អង្គរ បុរាណវិទូ បាន​ប្រទះ​ឃើញ​នូវ​រូបចម្លាក់​បុរាណ​មួយ ដែល​ត្រូវ​បាន​សន្មត់​ថា​ជា​ អ្នក​យាម​នៅ​មុខ​មន្ទីរពេទ្យ ក្នុង​តំបន់​អង្គរ។

រូបចម្លាក់​ដែល​​មាន​ប្រវែង​ជិត​ ២ ម៉ែត្រ ប្រហែល​ជា​ស្ថិត​នៅ​ចុង​សតវត្ស​ទី​ ១២ ទៅ​ដើមសតវត្ស​ទី ១៣ ត្រូវ​បាន​រក​ឃើញ​នូវ​កាល​ពី​ថ្ងៃ​សៅរ៍។

អាជ្ញាធរ​អប្សារា បាន​និយាយ​ថា ដៃ និង​ជើង នៃ​រូបចម្លាក់​នេះ ត្រូវ​បាន​ខូត​ខាត ប៉ុន្តែ​ដង​ខ្លួន និង​ក្បាល នៅ​តែ​ល្អ​ស្អាត ទោះ​បី​ជាមាន​រយៈពេល​យូរ​មក​ហើយ។​

/

បុរាណវិទូកម្ពុជា និង​អ្នក​ជំនាញ​ពី​វិទ្យាស្ថាន​សឹង្ហបូរីនៃ​ ការ​សិក្សាអាស៊ីអាគ្នេយ៍ បាន​រក​ឃើញ​រូបចម្លាក់​នេះ​ កប់​នូវ​ក្រោម​ដី ៤០ សង់ទីម៉ែត្រ ក្នុង​កំឡុង​ពេល​ជីក​រុក​រក នៅ​តំបន់​មន្ទីរពេទ្យ​សម័​យ​អង្គរ ដែល​កសាង​ឡើង​ក្នុង​រាជ្យ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី ៧។

គួរ​បញ្ជាក់​ផង​ដែរថា តំបន់​ឧទ្យាន​អង្គរ ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភព​ មាន​ទីក្រុង​ខុសៗគ្នា​ជាច្រើននៃ​អាណាចក្រ​ខ្មែរ  ចាប់​តាំង​ពី​សតវត្សទី ០៩ ដល់​ទី ១៥ ឥលូវ​នេះ​ក្លាយ​ទៅជា​តំបន់​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយ​ភាព​ក្នុង​ប្រទេស​កម្ពុជា ៕

/

ប្រែសម្រួល៖ High

ប្រភព៖ The Guardian