ប្រទេស​ថៃ មាន​ទំនៀម​ទម្លាប់​ ប្រពៃណី​ប្រហាក់ប្រហែល​នឹង​ប្រទេសកម្ពុជា​ដែរ គ្រាន់​តែ​ប្រទេស​ថៃ​មាន​ភាព​ជឿន​លឿនជាង និង​កំណើន​ភ្ញៀវ​ទេសចរ​ច្រើនជាង​ ប្រទេស​កម្ពុជា​ ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ប្រទេស​ថៃ​ក៏​សម្បូរ​ទៅ​ដោយ​រមណីយដ្ឋានធម្មជាតិ និង​កែ​ច្នៃ​សប្បាយៗ ជា​ច្រើន​ផង​ដែរ។ សម្រាប់​អ្នក​ដែល​ធ្លាប់​ទៅ ហើយ​ក្តី និង​មិន​ទាន់​បាន​ទៅ​លេង​ក្តី មើល​រូប​ថត​ទាំង​នេះ​ហើយ ពិត​ជា​ចង់​ទៅ​លេង​មិន​ខាន។

1.ផ្សារអណ្តែត​ទឹកដែល​ល្បី​ជាង​គេ​នៅ Damnoen Saduak ដែល​មាន​អ្នក​លក់​ទំនិញ​តាម​ទូក​ជា​ច្រើន។ បើ​បាន​ទៅ​ដល់​ហើយ កុំ​ភ្លេចជួល​ទូក​ជិះលេង​ផង​ណា ធានា​ថា​ប្លែក​ភ្នែក​ នឹង​មាន​របស់​ញ៉ាំ​ជា​ច្រើន។

/

2. គោម​ជា​ច្រើន​ត្រូវ​បាន​បង្ហោះ​ទៅ​លើ​មេឃ ក្នុង​កំឡុង​បុណ្យ Loi Krathong ដែល​ជា​ប្រពៃណី​របស់​ជន​ជាតិ​ថៃ។ កុំ​ភ្លេច​ទៅ​ដាក់​គោម​បណ្តែត​ទឹក សុំ​សេចក្តី​សុខ និង​បំណង​ប្រាថ្នា​ណា។

/

3. វត្ត​ Pha Sorn Kaew នៅ Khao Kor ខេត្ត Phetchabun។

/

4. ផ្កាឈូក ដែល​ជា​គ្រឿង​សក្ការបូជា​សម្រាប់​វិស័យ​ព្រះ​ពុទ្ធ​សាសនា។

/

5. សត្វ​ដំរី​ គឺ​ជា​សត្វ​ដែល​តំណាង​ឲ្យ​ប្រទេស​ថៃ កំពុង​ងូត​ទឹក​ក្នុង​ទន្លេ​មួយ​នៅ​ក្នុង​ខេត្ត Kanchanaburi។

/

6. វាលស្រែ ដ៏​ស្រស់​ស្អាត នៅ​ឯ​ខេត្ត Chiang Mai។

/

7. រូបសំណាង​ព្រះ​ពុទ្ធ នៅ​វត្ត Yai Chai Mongkhon ក្នុង​ខេត្ត Ayutthaya។

/

8. កោះ​មួយ ក្នុង​ចំណោម​កោះ​ផ្សេងៗទៀត​ក្នុង​ប្រទេស​ថៃ។

/9. សត្វស្វានៅសួតសត្វ Khao Sam Roi Yot ដែលស្ថិតនៅឈូងសមុទ្រថៃ នៃខេត្ត Prachuap Khiri Khan ។ 

/

10. គុងហា Karuhas Pavilion នៅក្នុងរូងភ្នំ Phraya Nakhon ។ 

/

/

ប្រភព ៖ cntraveler 

ប្រែសម្រួល ៖ High