Nokia ទើបតែបានឲ្យដឹងថា ពួកគេបានលក់ការិយាល័យកណ្តាលរបស់ខ្លួន ដែលមានទីតាំងនៅហ្វាំងឡង់ ឲ្យទៅក្រុមហ៊ុន Exilion ក្នុងតំលៃ 170 លានអឺរ៉ូ (ប្រហែលនឹង 222 លានដុល្លារ)ដើម្បីដំឡើងចរន្តទឹកប្រាក់របស់ពួកគេ ក្នុងការបម្រើផែនការវែងមួយ ដែលខិតជិតមកដល់របស់ក្រុមហ៊ុន។
ការិយាល័យកណ្តាល Nokia House នេះមានក្រឡាផ្ទៃ 48 ពាន់ម៉ែត្រការ៉េ នឹងត្រូវផ្ទេរកម្មសិទ្ធិទៅឲ្យក្រុមហ៊ុន Exilion នៅចុងឆ្នាំនេះ។ តាមប្រភពបានឲ្យដឹងថា បើទោះជាត្រូវលក់ ប៉ុន្តែបុគ្គ-លិករបស់ Nokia ទាំងអស់នៅតែបន្តធ្វើការនៅក្នុងការិយាល័យនេះដដែល ព្រោះក្រុមហ៊ុនបានជួលនូវការិយាល័យនេះមកវិញ៕

ដោយ៖ សិលាប្រភព៖ tte