អន្តរជាតិ ៖  បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ អោយដឹងថា​ សិស្សនៃសកលវិទ្យាល័យប៉េកាំងម្នាក់ សុំមិនបញ្ចេញឈ្មោះ  បាននិយាយថា  ខ្លួនពិតជាស៊យបំផុត បន្ទាប់ពីបានរកឃើញស្រោមអនាម័យនៅក្នុងចានបាយរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា  រឿងហេតុដែលនឹកស្មានមិនដល់នេះ ​ បានកើតឡើងនៅឯកន្លែងទទួលទានអាហារថ្ងៃត្រង់ នៅក្នុងសកលវិទ្យាល័យប៉េកាំង។ កាលដែលឃើញបែបនេះហើយ គេក៏បានទៅសួរមេចុងភៅ ថាតើ  វាកើតឡើងបានយ៉ាងដូចម្តេច ? ​ ដោយឡែក បន្ទាប់ពីមានការសាកសួរពីសិស្សម្នាក់នេះ  មេចុងភៅបែរជាឆ្លើយយកតែរួចខ្លួនទៅវិញ ដោយបានបញ្ជាក់ថា វាគឺជាថង់ប្លាស្ទិចរបស់សាច់ក្រកនោះទេ Sausage Skin ។

width=470

លើសពីនេះទៅទៀត បើយោងតាមសម្តីអ្នកធ្វើការឯទៀតនៅក្នុងផ្ទះបាយនោះក៏បាននិយាយបន្ថែមថា​  កាលដែលសិស្សនិស្សិតម្នាក់នោះ  បានបញ្ជាក់ថា   វាគឺជាស្រោមអនាម័យ វាគឺជាសម្តីមិនពិតនោះទេ វាគ្រាន់តែជាពាក្យដៀមដាមតែប៉ុណ្ណោះ។តែបើយោងតាមសម្តីនិស្សិតរូបនោះវិញ  ក៏បានបញ្ជាក់ថា ថង់ប្លាស្ទិចរបស់សាច់ក្រក  និង ស្រោមអនាម័យ ពួកគេអាចមើលដឹង  ដូច្នេះវាមិនមែនជាការច្រឡំនោះទេ ហើយបើនិយាយពីសម្តីអ្នក ដែលបានធ្វើការនៅផ្ទះបាយនោះ វាគ្រាន់តែជាពាក្យដោះសាតែប៉ុណ្ណោះ។ករណីនេះ វាស្រដៀងទៅនឹងករណីដែលបានកើតឡើងនាពេលកន្លងទៅ  ដែលអ្នកកាសែតចិន បានយល់ច្រឡំថា Sex Toy គឺជាផ្សិតបុរាណចិនទៅវិញ៕

ដោយ ៖ រិទ្ធីប្រភព ៖ rocketnews24